អភិបាលខេត្តប៉ៃលិន សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្តដើម្បីពង្រឹងការអនុវត្តន៍តួនាទីភារកិច្ច និងប្រសិទ្ធភាពការងារ
December 21, 2022 អ្នកទស្សនា :

ប៉ៃលិន៖រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនអញ្ជើញសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្ត ដើម្បីពង្រឹង ការអនុវត្តន៍តួនាទីភារកិច្ច និងប្រសិទ្ធភាពការងារដែលពិធីនេះមានការចូលរួមពីសំណាក់ លោក-លោក ស្រី អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាល ខេត្ត នាយក-នាយករងទីចាត់ការ ប្រធានអង្គភាព ចំណុះសាលាខេត្ត មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យាផងដែរ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តដែលបានរួមសាមគ្គី សហការគ្នាបានល្អ តាមតួនាទីភារកិច្ចរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តប៉ៃលិនឲ្យទទួលបាននូវសមិទ្ធផលថ្មីៗ ជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតាមអនុសាសន៍ និងគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ដោយផ្អែកទៅតាមស្ថានភាពវិវឌ្ឍ នៃប្រ ទេសជាតិ ក្នុងដំណាក់កាលចុងក្រោយ មន្ត្រីរាជការត្រូវប្រែឥរិយាបទពីអ្នកគ្រប់គ្រង ទៅជាអ្នកបំរើ សេវាសាធារណៈ ដូច្នេះមកដល់វេលានេះ យើងជាមន្ត្រីរាជការដែលកំពុងបំពេញភារកិច្ច នៅក្នុងតួនាទី ភារកិច្ច ត្រូវមានការយល់ដឹង និងដើរឲ្យស្របទៅតាមគោលនយោបាយនេះ ដើម្បីឆ្លើយតបទៅនឹងសេ ចក្ដីត្រូវការរបស់ប្រជាពលរដ្ឋឲ្យបានស្មើៗគ្នាដូចៗគ្នា និងកាន់តែល្អប្រសើរថែមទៀត ជាពិសេសត្រូវរួម សហការគ្នាបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានគាប់ប្រសើរ ដោយឈរលើគោលការណ៍ ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាពផងដែរ។

ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ មន្ត្រីរាជការទាំងអស់ នៃរដ្ឋបាល ខេត្ត ត្រូវខិតខំបំពេញការងារ និងម្ចាស់ការទទួលខុសត្រូវលើកិច្ចការ ដែលថ្នាក់ដឹកនាំ បានប្រគល់ជូនឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវខិតខំធ្វើការអភិវឌ្ឍន៍សមត្ថភាព បំពេញការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យបច្ចេកវិទ្យាព័ត៌មានទាន់សម័យនាពេលបច្ចុប្បន្ន ក្នុងនោះផងដែរក៍ត្រូវខិតខំព្យាយាមរៀនសូត្រពីរៀមច្បងដែលមានពិសោធន៍ការងារមុនៗ ហើយ តាមទីចាត់ការ-អង្គភាពនីមួយៗ សូមផ្ដល់ និងចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារល្អៗ ឬក៏អាចនិយាយបានថា អ្នកចេះបង្រៀនអ្នកមិនចេះ អ្នកមិនចេះត្រូវប្រឹងក្រេបជញ្ជក់ចំណេះ ដឹងពី អ្នកចេះ។

សូមបញ្ជាក់ថា៖ បន្ទាប់ពីឡើងកាច់មុខតំណែងជាអភិបាលខេត្តប៉ៃលិន រយៈពេល២ឆ្នាំមកនេះ លោកជំទាវ បាន ស្រីមុំ យកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការពង្រឹងការអនុវត្តន៍តួនាទីភារកិច្ចរបស់មន្ត្រីរាជការដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងការបម្រើជាតិ និងប្រជាជន៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ