រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ 
December 20, 2022 អ្នកទស្សនា :

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មានការអញ្ជើញដឹកនាំកិច្ចប្រជុំដោយ​ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំជំនួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាមួយក្រុមហ៊ុនសៀងហៃគ្រុប។

ក្នុងកិច្ចប្រជុំពិភាក្សាឯកឧត្តម លឹម ស៊ីដេនីន បានស្នើឲ្យក្រុមហ៊ុនចិននៅក្នុងដំណាក់កាលនៃការសិក្សានេះ ក្រុមហ៊ុនសាងសង់ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងអាជ្ញាធរមូលដ្ឋាន  ដើម្បីធ្វើការសិក្សា និងពិនិត្យលទ្ធភាពលើផលប៉ះពាល់របស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមផ្សេងៗទៀតដើម្បីធ្វើឲ្យគម្រងសាងសង់នេះទទួបានលទ្ធផលល្អ។ 

ទន្ទឹមនឹងនោះដែរ ឯកឧត្តម ងួន រតនៈ បានលើកឡើងថាបន្ទាប់ពីបានស្ដាប់នូវការធ្វើបទបង្ហាញអំពីផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំរបស់ក្រុមហ៊ុនសៀងហៃគ្រុប និងមន្ត្រីជំនាញ រួមមាន ៣ចំណុច 

*១). ផ្លូវ ៦០B តភ្ជាប់ពីខេត្តក្រចេះ មកខេត្តកំពង់ធំ មានប្រវែង ១១៧.៨ គីឡូម៉ែត្រ
 
*២). ពង្រីកផ្លូវជាតិលេខ ៦ក្នុងខេត្តកំពង់ធំ ពី ២គន្លង ទៅ ៤គន្លង ឆ្លងកាត់ក្រុងស្រុកចំនួន ៥ រួមមាន ស្រុកតាំងគោក  ស្រុកបារាយណ៍ ស្រុកសន្ទុក ក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ដោយតភ្ជាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ផ្លូវបំបែក កំពង់ធំ-សៀមរាប កំពង់ធំ-ព្រះវិហារ  មានប្រវែង ៩៨.៨គីឡូម៉ែត្រ

*៣). គម្រោងតភ្ជាប់ផ្លូវជាតិលេខ៦ ក្នុងក្រុងស្ទឹងសែន គម្រោងទាំង៣នេះ នឹងសិក្សាចប់ក្រោយការបោះឆ្នោតឆ្នាំ២០២៣៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ