ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញនាំយកអំណោយមនុស្សធម៌ចែកជូនដល់ គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ
December 20, 2022 អ្នកទស្សនា :

នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាសាខាខេត្តកោះកុង ចែកជូនដល់ គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ។

ក្រោយពីទទួលបានព័ត៌មានភ្លាមៗពីអនុសាខាស្រុកថ្មបាំង លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង  តំណាងដោយ ឯកឧត្តម សំឃីត វៀន សមាជិកគណៈកម្មាធិការសាខា ដឹកនាំក្រុមប្រតិបត្តិសាខាសហការជាមួយលោក ឃុត មាន អនុប្រធានគណៈកម្មាធិការអនុសាខា អាជ្ញាធរឃុំជំនាប់ បាននាំយកគ្រឿងឧបភោគបរិភោគនិងសម្ភារជួសជុលផ្ទះ ផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ១៦គ្រួសារ នៅឃុំជំនាប់១៣គ្រួសារ ឃុំតាទៃលើ២គ្រួសារ និងឃុំឬស្សីជ្រុំ១គ្រួសារ ក្នុងស្រុកថ្មបាំង គ្រោះមហន្តរាយធម្មជាតិនេះបណ្តាលអោយខូចខាតហ្វីប្រូស៊ីម៉ង់ ៣៧សន្លឹក និងស័ង្កសី១០០សន្លឹក ។

ក្នុងឱកាសនោះឯកឧត្តម សំឃិត វៀន សមាជិកគណៈកម្មាធិការសាខា និងក្រុមការងារ បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការលំបាកពិសេសជពិការ ចាស់ជរាងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាមួយគ្នានេះឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសចាស់ជរា ជនពិការ កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្យល់កន្ត្រាក់ ផ្គររន្ទះ ទឹកជំនន់ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺឆ្លងនានា ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។

សម្ភារដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គក្រ មី ១កេស ត្រីខ ១ឡូ ទឹកសុទ្ធ ១កេស ព្រមទាំងហ្វីប្រូស៊ីម៉ង់ និងស័ង្កសីឆ្លើយតបទៅតាមទំហំខូចខាតរបស់បងប្អូនដែលជាជនរងគ្រោះ។ដោយឡែកគ្រួសាររងគ្រោះធ្ងន់ធ្ងរសាខាបន្ថែមតង់ម្នាក់ ១ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ