ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងស្តារ និងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៣១ លេខ៤១
December 19, 2022 អ្នកទស្សនា :

តាកែវ៖ នៅព្រឹកថ្ងៃច័ន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ញាណ ឡេង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន និងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងស្តារ និងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ និងការងារដោះស្រាយផលប៉ះពាល់។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានមានប្រសាសន៍ណែនាំបន្ថែមទៀតទោដល់អាជ្ញាធរមូលដ្ឋានដែលជាប់ពាក់ព័ន្ធ ត្រូវធ្វើការអប់រំណែនាំជូនបងប្អូនប្រជាពលរដ្ឋឱ្យពួកគាត់សហការគ្នា ធ្វើយ៉ាងណាឱ្យដំណើរការនៃការស្ថាបនាផ្លូវជាតិលេខ៣១និងលេខ៤១នេះ ប្រព្រឹត្តទៅដោយរលូននិងរួចរាល់តាមការគម្រោងទុក ពិសេសក៏សូមមេត្តាយោគយល់ពីបងប្អូនប្រជាពលរដ្ឋមានប្រើប្រាស់ដីចំណីផ្លូវ ដោយដាក់លក់ដូរឬតសំយ៉ាប សូមបងប្អូនរុះរើចេញដើម្បីឱ្យក្រុមការងារ បានចុះធ្វើការនិងស្ថាបនាផ្លូវទាំង២ខ្សែនេះ។

ឯកឧត្តម ញាណ ឡេង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានមានប្រសាសន៍ដោយណែនាំបន្ថែមទៀតទៅដល់ក្រុមការងារ ពិសេសលើក្រុមហ៊ុនទទួលម៉ៅការស្ថាបនាផ្លូវជាតិទាំង២ខ្សែនេះ ត្រូវកសាងឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងស្ថាបនាឱ្យបានលឿនតាមការគ្រោងទុក សម្រាប់ជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលផងដែរ។

សូមបញ្ជាក់ថា គម្រោងស្តារ និងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៣១ មានប្រវែង៥៣,៣៨គីឡូម៉ែត្រ ទទឹង ១០ម៉ែត្រ ជាប្រភេទកៅស៊ូ(DBST) ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ ដល់ផ្សារកំពង់ត្រាច ចំណុចប្រសព្វផ្លូវជាតិលេខ៣៣ ឆ្លងកាត់ខេត្តតាកែវ និងខេត្តកំពត់ ហើយឆ្លងកាត់ខេត្តតាកែវ មានប្រវែងត្រឹមតែ៥គីឡូម៉ែត្រ ស្ថិតនៅឃុំគូស ស្រុកត្រាំកក់ ដោយឡែក សម្រាប់កំណាត់ផ្លូវជាតិលេខ៤១វិញ មានប្រវែង ៩៥,២៦៨គីឡូម៉ែត្រ ទទឹង ១០ម៉ែត្រ ជាប្រភេទកៅស៊ូ (DBST) ចាប់ពីថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៤ ដល់ជុំគីរី ឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត ហើយផ្លូវជាតិលេខ៤២នេះ ឆ្លងកាត់ខេត្តតាកែវ មានប្រវែង ៧.៥០០ម៉ែត្រ ចាប់ពី គ.ម៤៥+៥០០ដល់គ.ម៥៣+០០០ ដែលឆ្លងកាត់ភូមិចំនួន៥ នៃឃុំអូរសារាយ ស្រុកត្រាំកក់ ។ កំណាត់ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១នេះ ស្ថាបនាឡើងដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ៕

​ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ