អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការសាងសង់រោងធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ចេញ-ចូល នៅច្រក​ព្រំដែន​អន្តរជាតិព្រំ
December 19, 2022 អ្នកទស្សនា :

ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណា​ងរាស្ត្រមណ្ឌលប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញពិនិត្យមើលការកា​រសាងសង់រោងធ្វើ​ដំ​ណើរ របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចេញ-ចូល នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុ​ងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ ដើម្បីលើកក​ម្ពស់​សោភ័ណភាព និងសណ្តាបធ្នាប់ នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដែលជាមុខមាត់ប្រទេសជាតិ ព្រមទាំងសម្រួលដល់ការធ្វើដំណើរ ចេញ-ចូល របស់ភ្ញៀវទេសចរណ៍ និងពលរដ្ឋ លោកជំទាវ បាន​ធ្វើការសាងសង់រោងធ្វើដំណើរ ប្រវែង ១៦៥ម៉ ទទឹង ២,៥ម៉ ចាប់ពីកន្លែងវាយប៉ាស្ព័រ រហូតដល់​ប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារ ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលកំពុ​ងបំ​ពេញ​ការងារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច និងសិទ្ធិរបស់ខ្លួនអោយបា​ន​ល្អ ដូចជា៖ ការត្រួតពិនិត្យលិខិត ឯកសារអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែន និងខិតខំធ្វើកា​រស្វែ​ងយល់នូ​វឯក​សារច្បាប់ផ្សេងៗទៀត ដែលមានការពាក់ព័ន្ធ ព្រមទាំងមានការ​ទំនាក់ទំនងកិច្ចសហ​ការ​ជាមួយ​ស្ថាប័​ននានា ដែលបានឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិ ក៍ដូចជាប្រទេស ដែលមានព្រំដែនជាប់គ្នា ដើម្បីសម្រួលនូវភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ+អន្តរជាតិ ឆ្លងកាត់ព្រំដែន និងការ​ធ្វើពាណិជ្ជកម្មទៅវិញទៅមក។

លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញទាំងអស់ នៅច្រកទ្វារព្រំដែនអន្ត​រ​ជា​តិព្រំ ត្រូវខិតខំផ្តល់សេវាអោយបានល្អដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ+អន្តរជាតិ ព្រម​ទាំងសហការល្អជាមួយសមភាគី ថៃ និងយកចិត្តដាក់ចំពោះការងារត្រួតពិនិត្យមុខសញ្ញា និងបទល្មើសឆ្លងដែននានា ព្រមទាំងពង្រឹងបន្ថែមទៀតលើការងារការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ឲ្យបានតឹងរឹងបំផុត ជាពិសេសការចូលរួមទប់ស្កាត់ការចម្លងរីករា​លដាល​នៃ​ជម្ងឺកូវីដ-១៩ មកពីក្រៅប្រទេស។

សូមបញ្ជាក់ថា៖ ដោយមានការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃ​​លិន បានបំពាក់នូវម៉ាស៊ីនទំនើបៗ ដើម្បីសម្រួលដល់ការបំពេញតួនាទីភា​រកិច្ចរបស់មន្ត្រី​ជំនាញនៅទី​នោះ ដូចជា៖ ​ម៉ាស៊ីនស្កែនកាំរស្មីអ៊ិច ១គ្រឿង សម្រាប់ត្រួតពិនិត្យរកសព្វាវុធ និងគ្រឿងញៀនឆ្លងដែន និងម៉ាស៊ីនកាម៉េរ៉ាស្កែនកម្តៅ រកមេរោគកូវីដ-១៩ ១គ្រឿង ផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ