អាជ្ញាធរខេត្តប៉ៃលិន កំពុងរៀបចំតុបតែងលម្អសោភ័ណភាពក្នុងខេត្ត ដើម្បីត្រៀមឆ្លងឆ្នាំសាកល ២០២៣
December 19, 2022 អ្នកទស្សនា :

ប៉ៃលិន៖ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និង ឯក ឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អមដំណើរដោយក្រុម ការ ងារ បានអញ្ជើញពិនិត្យមើល ការរៀបចំ តុបតែងលម្អសោភ័ណភាព និងបរិស្ថានល្អតាមទីសាធារណៈនិងតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍នា នា ក្នុងខេត្តដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកល នាពេលខាងមុខ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ននេះ អាជ្ញា ធរខេត្តប៉ៃលិន បាន កំពុង ខិតខំរៀបចំសណ្តាប់ធ្នាប់ និងកែរលម្អសោភ័ណភាពនៅក្នុងខេត្តយ៉ាង ស ស្រាក់សស្រាំ ដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែរលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលំអនាពេលរាត្រី ការសម្អាត អនាម័យបរិស្ថាន នៅតាមទីសាធារណៈ និងតាមតំបន់ រមណីយ៍ ដ្ឋានទេសចរណ៍នានា ដើម្បីឲ្យខេត្តប៉ៃលិនប្រែក្លាយ ជាខេត្តមួយ មានការរីកចម្រើន និងមានទេសភាព ស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍ សម្រាប់ថ្ងៃអនាគតផងដែរ ដូច្នេះសូម បងប្អូនប្រជាពលរដ្ឋ ត្រូវ ចូលរួមសហការទាំងអស់គ្នា ជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ពាក់ព័ន្ធ ជាពិសេសការ ថែរក្សា អនាម័យ សាធារណៈ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខ រាជរដ្ឋាភិបាលកម្ពុជាប្រកាស បើកប្រទេសឡើងវិញលើ គ្រប់ វិស័យ បានធ្វើអោយសេ ដ្ឋកិច្ចប្រទេស មាន លក្ខណៈល្អ ប្រសើជាប្រក្រតី ដែលផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានដំណើរការ ប្រកបមុ ខរបររកស៊ី ផ្សេងៗ និងដើរ លេង កំសាន្ត គ្រប់ច្រកល្ហក ដោយមិនមានការភ័យខ្លាចដូចមុន គឺរៀនរស់នៅក្នុងបរិបទកូវីដ-១៩ និងបន្តអនុវត្តន៍ នូវវិធានសុវត្ថិភាព ៣ការពារ ៣កុំ ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ស្នើរដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ ត្រូវសហការត្រៀមរៀបចំ តាមតួរនាទីភារៈកិច្ចប្រកបដោយ ការទទួល ខុសត្រូវខ្ពស់ តាមសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំរៀបចំសណ្តាប់ធ្នាប់ និងកែរលម្អសោ ភ័ណភាពខេត្ត ជាពិសេសការដាក់ភ្លើងនៅតាមសួន តាមដើមឈើនៅតាមអង្គភាព និងទីសាធារណៈ អោយឆ្លុះគ្រប់ពណ៌ ហើយនៅតាម តំបន់ទេសចរណ៍នានា ត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត​ប្រកបដោយសោភ័ណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត អោយ​បានកាន់តែច្រើន ក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកល នាពេលខាងមុខនេះ ដែលជា កត្តាជួយ ជំរុញ​កំណើនសេដ្ឋកិច្ចរបស់ខេត្តប៉ៃលិន ។

 

សូមបញ្ជាក់ថា៖ ខេត្តប៉ៃលិន ជាខេត្តមួយដែលមានសក្តានុពលខាងវិស័យទេស ចរណ៍បែបអេកូ ធម្មជា​តិ​ដ៏ល្បីល្បាញ និងមានរម្មណីយ៍ទេសចរណ៍ជាច្រើនកន្លែង ដែលមានភ្ញៀវជាតិ និងអន្តរជាតិ មកលេង​កំសាន្តជារៀងរាល់ថ្ងៃ ដូចជា៖ រមណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត រមណីយ៍ដ្ឋាន ធម្មជាតិទឹក​ធ្លាក់ភ្នំខៀវអូរតាវ៉ៅ រមណីយ៍ដ្ឋានធម្មជាតិទឹកធ្លាក់បរយ៉ាខា រមណីយ៍ដ្ឋានធម្មជាតិ ទឹក ធ្លាក់ក្បាលដំរី និងរម្មណីយ៍ដ្ឋានកែរច្នៃល្បីៗមួយចំនួនទៀត ព្រមទាំងផ្នែកសេវាកម្មទេសចរណ៍ ដូចជា៖ សណ្ឋាគារ និងរីសត ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដើម្បីផ្ដល់សេវាជូនភ្ញៀវទេសចរណ៍ជាតិអន្តរ ជាតិដែល​មកលេងកម្សាន្តក្នុងខេត្តប៉ៃលិន៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ