ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញ​សម្ពោធសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ
December 19, 2022 អ្នកទស្សនា :

រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញ​សម្ពោធសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ ស្ថិតនៅ​សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានឱ្យដឹងថា ការបង្កើតស​ហ​គ្រិន​វ័យក្មេងកម្ពុជាសាខាខេត្តព្រះសីហនុ ក្នុងគោលបំណង ធ្វើឡើងស្របតាមទិសដៅយុទ្ធសាស្ត្រសមាគម​ដែលចង់​ឃើញធុរកិច្ចកម្ពុជាមានការរីកចម្រើន និងដើរទាន់បរិបទឧស្សាហកម្ម (៤.០) អាចប្រកួត​ប្រជែ​ង​ជាមួយធុរកិច្ចថ្នាក់តំបន់ សាកល ចងក្រងបណ្ដាញសហគ្រិនផ្ដល់អំណាចដល់សហគ្រិនវ័យក្មេង ពិសេ​សសហគ្រិនស្ត្រី ដើម្បីលើកកម្ពស់សហគ្រិនថ្នាក់ក្រោមជាតិ និងយុវជន តាមរយៈការបង្កើតវេទិ​កា​ចងក្រង និងពង្រឹងបណ្ដាញសហគ្រិន ការចែករំលែកការរៀន សូត្រពីធុរៈកិច្ច បង្កើតអាជីវកម្មនានា ដើម្បី​បង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកសាងសមត្ថភាពអ្នកជំនាន់​ក្រោយជាគ្រឹះសម្រាប់សេដ្ឋកិច្ចកម្ពុជានាពេលបច្ចប្បន្ន។ មកដល់បច្ចុប្បន្នសមាគមមានសមាជិកចំនួន ៥១៥នាក់ ដែលសុទ្ធតែជាម្ចាស់អាជីវកម្មលើក្រុមហ៊ុនប្រមាណជាង ៩០០នៅកម្ពុជា។

 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកសម្ពោធសមាគមសហគ្រិនវ័យ​ក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ នៅទឹកដីតំបន់ឆ្នេរ នៃខេត្តព្រះសីហនុ រួមចំណែកអភិវឌ្ឍ និង​លើកកម្ពស់វិស័យធុរកិច្ចនៅខេត្តព្រះសីហនុឱ្យបានកាន់តែល្អប្រសើរថែមទៀត។ សូមកោត សរសើរ និងវាយតម្លៃដល់សមាគម សហគ្រិន វ័យក្មេងកម្ពុជា (YEAC) ដែលបានបង្កើតឡើងពីឆ្នាំ២០០៩ បានពង្រីកសេវាកម្ម និងបណ្តាញរបស់ខ្លួន ដើម្បីជួយដល់សហគ្រិនក្នុងស្រុកតាមរយៈការបើក​សាខានៅតាមបណ្តាខេត្តសំខាន់ៗ ជាក់ស្តែងកាលពីពាក់កណ្តាលឆ្នាំនេះ សមាគមបានពង្រីកសាខា​របស់ខ្លួនមកដល់ខេត្តព្រះសីហនុ បានកៀរគរសមាជិក សមាជិកាក្រុមប្រឹក្សាភិបាលរហូតឈានដល់ការ​សម្ពោធជាផ្លូវការនារសៀលនេះ។

ខ្ញុំសង្ឃឹមថា សមាគមនឹងចូលរួមចំណែកក្នុងការជម្រុញកំណើនសេដ្ឋកិច្ច ផ្តល់ឱកាសកសាងសមត្ថ​ភាព ចងក្រងបណ្តាញអាជីវកម្ម និងពង្រឹងដៃគូរអាជីវកម្មរបស់ខ្លួន តាមរយៈកម្មវិធីនានា រួមមានវគ្គ​បណ្តុះ​បណ្តាលគាំទ្រដល់សហគ្រាសធុនតូច  និងមធ្យមតាមតំបន់ឆ្នេរ ការចងក្រង និងបោះពុម្ពសៀវភៅ​មគ្គុ​ទេសវិនិយោគសម្រាប់ខេត្តព្រះសីហនុ។ កិច្ចការនេះសម្រេចបានរលូនលុះត្រាតែមានការសហការគ្នារវាងវិស័យសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិល។  ម្យ៉ាងទៀតវិស័យ សហគ្រាសធុនតូច និងមធ្យម (MSMEs) ជាសរសៃឈាម សេដ្ឋកិច្ចប្រទេសកម្ពុជា វត្តមានសមាគមពិតជាមានសារៈសំខាន់ក្នុងការជួយប្រមូលផ្តុំ គាំទ្រស​ហគ្រាសធុនតូច និងមធ្យមរួមទាំងបង្កើតកម្មវិធីអប់រំ ចែករំលែកដល់យុវជន ពិសេសកម្មវិធី​ពន្លក​សហគ្រិនសុទ្ធតែជាការចូលរួមចំណែកធ្វើឱ្យអាជីវ កម្មរបស់ពួកគេមានការអភិវឌ្ឍរីកចម្រើន ដើម្បី​ប្រកួតប្រជែងថ្នាក់តំបន់លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថលអាជីវកម្មប្រកបដោយការច្នៃប្រឌិត និងការ​បង្កើតថ្មីក្នុងប្រទេស តំបន់ និងសកលលោក ។

ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ និងយុទ្ធសាស្រ្តជំរុញឱ្យសហគ្រិនទទួលបានជោគជ័យ ដើម្បី​ចាប់យក​កាលានុវត្តភាព ក៏ដូចជាសក្ដានុពលដែលមានស្រាប់ក្នុងការអភិវឌ្ឍគុណភាពផលិតផលទំនិញ សេវា​កម្ម ដើម្បីប្រកួតប្រជែងទីផ្សារអន្តរជាតិ ស្របពេលដែលរាជរដ្ឋាភិបាលបានអនុម័តក្របខណ្ឌគោ​លន​យោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ តាមរយៈការធ្វើពិធីកម្មទីផ្សា​រក្នុ​ងស្រុក តំបន់ និងអន្តរជាតិផងដែរ។

ឯកឧត្តមអភិបាលខេត្ត បន្តថា ខេត្តព្រះសីហនុមានសក្តានុពលធនធានធម្មជាតិ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច មានកំពង់ផែសមុទ្រទឹកជ្រៅជាងគេក្នុងប្រទេសកម្ពុជា ជាមួយសន្ទុះការអភិវឌ្ឍរីកចម្រើន និងកាលានុ​វត្តភាពនៃការវិនិយោគជាតិ និងអន្តរជាតិ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជា “តំប​ន់​​សេដ្ឋកិច្ចពិសេសគំរូពហុបំណង” និងប្រសិទ្ធនាមជា “តារារៈនាទិសនិរតី” ស្របតាមគោល​នយោបា​យអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ​ឈានទៅ​សម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់ឆ្នាំ ២០៣០ និងជាប្រទេសមា​នចំណូ​លខ្ពស់​ក្នុងឆ្នាំ២០៥០។

ទោះបីស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ ក៏ខេត្តព្រះសីហនុ នៅតែរក្សាលំនឹងសេដ្ឋកិច្ចជាវិជ្ជមានដោយទទួល​បាន​អត្រាកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលជាមធ្យមក្នុងប្រជាពលរដ្ឋម្នាក់ៗចំនួន ៤.១៨០ដុល្លាអា​មេរិកក្នុ​ង​មួយឆ្នាំ កាត់បន្ថយអត្រាភាពក្រីក្រមកនៅត្រឹម ១.៨៦% នៅឆ្នាំ២០២២។ ហើយសមិទ្ធផ​លដែលខេត្តទទួលបានក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣​៧ខ្សែ​ ស្ថានីយ៍ប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ បន្ទប់ទឹកសាធារណៈ កសាងរូប បដិមានៅរង្វង់មូល​ព្រះ​ឧមា-មហេសូរ រង្វង់មូលសីហរាជមុខបី រង្វង់មូលព្រះថោងនាងនាគ រង្វង់មូលព្រះស្កន្ទទ្រង់ក្ងោក ដែលបង្ហាញអំពីវប្បធម៌ អរិយធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រជាតិ ស្លាកអក្សរ «ខ្មែរធ្វើបាន» ទីលា​នតេជោ ព្រមទាំងការរៀបចំស្តង់ដារអភិវឌ្ឍតំបន់ឆ្នេរសមុទ្រជាដើម៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ