រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សា អាណត្តិទី៣ នៅស្រុកកំពង់លែង
December 16, 2022 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅសាលាស្រុកកំពង់លែង ក្រោមអធិបតីភាព ឯកឧត្តម សុីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក យ៉ង ភិរម្យ អភិបាលរងខេត្ត តំណាងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមរបស់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្ត សមាជិកក្រុមប្រឹក្សាស្រុក ឃុំ និងតំណាងប្រជាពលរដ្ឋសរុបជាង២០០នាក់ ។

មានប្រសាសន៍បើកអង្គវេទិកាក្នុងឱកាសនោះ ឯកឧត្តម សុីវ រុន មានប្រសាសន៍ថាដើម្បីលើកកម្ពស់ការផ្តល់សេវានិងការធ្វើឱ្យមានចិរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សាត្រូវសហការជាមួយក្រុមប្រឹក្សាក្រុង ស្រុក ដើម្បីពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងគោលបំណងឆ្លើយតបតម្រូវការចាំបាច់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងត្រូវធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ការពិគ្រោះយោបល់និងសម្របសម្រួលជាមួយគ្នាលើមុខងារនិងភារកិច្ចមួយឬច្រើន និងបញ្ហានានាដែលពាក់ព័ន្ធ ។

ឯកឧត្តមមានប្រសាសន៍បន្តថា វេទិកានេះបានបង្ហាញពីវប្បធម៌ពិភាក្សានិងបញ្ចេញយោបល់និងគណនេយ្យភាពរបស់សមត្ថកិច្ចចំពោះប្រជាពលរដ្ធដែលជាម្ចាស់ឆ្នោត ក្រុមប្រឹក្សានិងគណៈអភិបាលខេត្តបានខិតខំយកចិត្តទុកដាក់ដល់ការអនុវត្តកំណែទម្រង់សុីជម្រៅតាមយុទ្ធសាស្រ្តចតុកោណដំណាលទី៤ របស់រដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសកំណែទំរង់រដ្ធបាលថ្នាក់ក្រោមជាតិដែលត្រូវអនុវត្តតាមគោលការណ៍តាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ ។

លោក យ៉ង ភិរម្យ បានបញ្ជាក់ថា បើទោះបីជាកន្លងមក មន្ត្រីអាជ្ញាធរនិងមន្ត្រីជំនាញបានខិតខំយ៉ាងច្រើនក្នុងការបំពេញភារកិច្ចរបស់ខ្លួន តែនៅមានចំណុចខ្វះខាតមួយចំនួនតួច ដែលចំណុចទាំងនេះ អាជ្ញាធរក្រុងស្រុកខេត្ត នឹងព្យាយាមធ្វើជាបន្តបន្ទាប់ទៀត ដើម្បីអោយប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ  ។

ចំពោះការពិភាក្សាលើកឡើងពីសំនួរនិងសំណូមពរ នៅក្នុងវេទិកាពិភាក្សានាពេលនេះតំណាងប្រជាពលរដ្ឋតាមបណ្តាមូលដ្ឋាននានាបានលើកឡើងបញ្ហាសំណើសុំដីអាស្រ័យផល ផ្លូវ បណ្តាញទឹកស្អាត ក្នុងនោះមានសំនួរជាលាយលក្ខណ៍អក្សរចំនួន១៦ ចំណុច និងសំនួរផ្ទាល់មាត់ចំនួន ១ចំណុច សរុបសំនួរមានចំនួន១៧ ចំណុច ដោះស្រាយបានចំនួន១៣ចំណុចនិងសល់៤ចំណុចយកទៅសិក្សានិងដោះស្រាយពេលក្រោយ៕

ប្រភព៖​ រដ្ឋបាលខេត្តកំពង់ឆ្នាំង 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ