ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់ដល់ប្រតិភូកីឡាខេត្តត្បូងឃ្មុំ ដែលទទួលបានជ័យលាភីមេដាយ ក្នុងការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ 
January 27, 2023 អ្នកទស្សនា :

នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាខេត្តត្បូងឃ្មុំ រួមមានគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាកាវិនី សរុបចំនួន ១២៧នាក់ បានចូលរួមប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ ក្រោមពាក្យស្លោក (កីឡានាំមកនូវសន្តិភាព និងការអភិវឌ្ឍ) ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាល-អភិបាលរងក្រុង-ស្រុក ប្រធាន-អនុប្រធានមន្ទីរ/អង្គភាព ជុំវិញខេត្ត ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ស.ស.យ.ក យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានសម្ដែងនូវការកោតសសើរចំពោះថ្នាក់ដឹកនាំ និងគណៈកម្មាធិការរៀបចំការប្រកួត នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ដូចជាប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបានចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នាពេលកន្លងមក ដែលកីឡាករ កីឡាការិនីទាំងអស់ បានខិតខំប្រកួតបញ្ចេញទេពកោសល្យ បច្ចេកទេស សមត្ថភាព និងក្រមសីលធម៌ ក្នុងការប្រកួតបានយ៉ាងល្អ ជាពិសេសទទួលបានជ័យលាភី សម្រាប់ខេត្តត្បូងឃ្មុំយើងទាំងមូល។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ពិតជាមានមោទនភាពចំពោះការរៀបចំពិធី និងដំណើរការនៃការប្រកួតដ៏ល្អនេះ គឺបានទាក់ទាញអ្នកទស្សនាផ្ទាល់ជាច្រើនម៉ឺននាក់ និងអ្នកទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរាប់លាននាក់ផងដែរ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត មានប្រសាសន៍បន្តថា កត្តាសុខសន្តិភាព បានធ្វើអោយប្រទេសជាតិមានការរីចំរើនលើគ្រប់វិស័យ ឯកឧត្តមបណ្ឌិត សូមអរគុណសន្តិភាព ក្នុងនោះវិស័យកីឡា ក៏ជាវិស័យមួយដែលមានការរីកចំរើនគួរឱ្យកត់សម្គាល់។ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់ខ្ពស់ចំពោះកីឡាករ កីឡាការិនី ជាពិសេស លើកទឹកចិត្តកម្លាំងកាយ និងកម្លាំងស្មារតី ធ្វើឱ្យការប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្តរជាតិទទួលបានលទ្ធផលគួរជាទីមោនៈ។ 

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានផ្ដាំផ្ញើដល់យុវជន យុវនារីទាំងអស់ក្រៅពីការសិក្សា សូមនាំគ្នាលេងកីឡា ពីព្រោះកីឡានាំមកនូវសុខភាព បង្កើនសាមគ្គីភាព ជៀសផុតពីគ្រឿងញៀន និងល្បែងអបាយមុខផ្សេងៗ។ 

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួន ជាការលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនី ទទួលជ័យលាភី ព្រមទាំងប្រតិភូ គ្រូបង្វឹក សិស្សានុសិស្ស យុវជន (ស.ស.យ.ក) យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ