ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អនុញ្ញាតិឱ្យឯកអគ្គរដ្ឋទូតនៃស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជា​ណា​ចក្រ​កម្ពុជា និងស្នងការនគរបាលនៃប្រទេសម៉ាឡេស៊ី ចូលជួបពិភាក្សាការងារ
January 27, 2023 អ្នកទស្សនា :

នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតិឱ្យ​ឯកឧត្តម ដុតុ អិលដេន ហ៊ូស៊ៃនី ម៉ានហាស៊ុន Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូត នៃ​ស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ដាតុស្រី អាប់ដុល ចាលីល ប៊ីនហាស់​សាន់ Data's Sri Abb Jalil Bin Hassan ស្នងការនគរបាល នៃប្រទេសម៉ាឡេស៊ី ចូលជួបពិភាក្សា​ការងារ ស្តីពីការជួយដូរមនុស្សនៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោ​កអភិបាល​រងក្រុង លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត បានស្វាគមន៍ប្រតិភូដែលបានអញ្ជើញមកទស្សនកិច្ចនៅខេត្ត​ព្រះសីហនុ និងបានជំរាបជូនពីស្ថានភាព វិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ មានធនធានធម្មជាតិ​ជាច្រើន​មានដូចជាកោះ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ខេត្តចែកជា ៥ក្រុង ស្រុក ២៩ឃុំ សង្កាត់។ ក្នុងឆ្នាំ២០២២ ខេត្តព្រះសីហនុមានអត្រាកំណើនសេដ្ឋកិច្ច ២.៣ភាគរយ និងអត្រាភាពក្រីក្រ​ធ្លាក់ចុះ ១,៨៦ភាគរយ ផ្អែកលើប្រភពសក្តានុពលរបស់ខេត្តព្រះសីហុ មានដូចជាតំបន់អភិវឌ្ឍន៍​កសិកម្ម (មានដូងប្រេង កៅស៊ូ) វិស័យទេសចរណ៍ តំបន់ឧស្សាហនកម្ម ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ច​ពិសេសចំនួន៥ ខេត្តមានផ្លូវគមនាគមន៍ ផ្លូវទឹក ផ្លូវគោក និងអាកាស ពិសេសកំពង់ ផែសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវជាតិ និងវិស័យអចលនទ្រព្យ និងសំណង់។

ឯកឧត្តមអភិបាលរងខេត្តបានបន្តថា ប្រជាពលរដ្ឋម៉ាឡេស៊ីមកធ្វើការស្នាក់នៅខេត្តព្រះសីហនុ គិតត្រឹម​ថ្ងៃទី២៣ ខែមករា ២០២៣ ស្នាក់នៅរយៈពេលវែងមានចំនួន ៤៦៨នាក់ ស្រី ៩៥នាក់ បំរើការងារនៅ​កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ខុនដូរ សហគ្រាស រោងចក្រ គ្រឹះស្ថានសិក្សា សហគមន៍ និងប្រកបអាជីវកម្មជាដើម។

ខេត្តព្រះសីហនុទទួលពាក្យបណ្តឹងតាមរយផេកហ្វេសបុកផ្លូវការរបស់សម្តេចក្រឡាហោម និង Hotlin​e១១៧ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៍ដូចតាមរយៈពាក្យបណ្តឹងនានា ចូលមករដ្ឋបាលខេត្ត ជាលទ្ធផលប្រតិបត្តិការចាប់ពីថ្ងៃទី៣ ខែតុលា ២០២២ ដល់ថ្ងៃទី១៧ ខែមករា ២០២៣ ខេត្តបាន​ទទួល​ពាក្យបណ្តឹង២៣ តាមរយៈវេសបុកផេកសម្តេចក្រឡាហោម ២១បណ្តឹង តាមរយ:បណ្តឹង Hotline ១១៧ របស់អគ្គស្នងការដ្ឋាននគរបាលជាតិចំនួន ៦បណ្តឹង តាមរយៈHotline ជនបរទេស ១បណ្តឹង ក្នុងនោះក៍មានបណ្តឹងមកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តចំនួន ៣ករណីផងដែរ។

ឯកឧត្តម ដាតុស្រី អាប់ដុល ចលីល ប៊ីនហាស់សាន់ ស្នងការនគរបាល នៃប្រទេសម៉ាឡេស៊ី បាន​ថ្លែងអំណរអគុណការរៀបចំកិច្ចប្រជុំនេះឡើង ស្ថិតក្នុងស្ថានភាពកូវីដយើងនៅ​តែបានជួបប្រជុំពិភាក្សា​គ្នា ដែលស្ថានទូតម៉ាឡេស៊ីបានសហការសម្របសម្រួលកិច្ចប្រជុំនេះ យើងបានដឹងហើយថា ការជួញដូរ​មនុស្សជាក្តីកង្វល់ និងធ្វើឱ្យមានការប៉ះពាល់ដល់ពិភពលោក ប្រទេសម៉ាឡេស៊ីបានខិតខំប្រឹងប្រែង​ប្រឆាំងនឹងការជួញដូរមនុស្ស ដោយផ្អែកនឹងច្បាប់ យើងទទួលបានដំណឹងពីការជួញដូរមនុស្ស​ពីម៉ាឡេស៊ី តាមហេតុផលជនរងគ្រោះបញ្ចាក់ថា មានការជួញដូរ ដោយស្នើសុំការអន្តរាគមន៍​ជួយសង្គ្រោះ​នៅក្រៅប្រទេស ក្នុងនោះក៏មាននៅកម្ពុជាផងដែរ ព្រោះការជួញដូរមនុស្សមិនមែនជា​ការទទួល​ខុសត្រូវរបស់ភ្នាក់ងារណាមួយទេ គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ព្រមទាំង​មានការសម្របសម្រួលសហការគ្នារវាងភាគីនៃប្រទេសនិមួយៗផងដែរ។

នេះគឺជាកិត្តិយសនៃការទទួលស្វាគមន៍នាពេលនេះ ក្នុងគោលបំណងស្វែងរកវិធីសាស្ត្រកំណត់ទីតាំង​ជួយ​សង្គ្រោះជនរងគ្រោះ ពីការស្នើសុំកិច្ចសហការពីប្រទេសពាក់ព័ន្ធក្នុងការជួយសង្គ្រោះជនរងគ្រោះ ដើម្បីឈានទៅចាប់ខ្លួនជន ឆរបោក យើងក៏ចង់បានព័ត៌មាន និងបទពិសោធន៍ ដើម្បីចែករំលែកផ្សព្វ​ផ្សាយ​ដល់ប្រជាជនម៉ាឡេស៊ីផងដែរ។ សង្ឃឹមថារដ្ឋាភិបាលម៉ាឡឹស៊ី និងរដ្ឋាភិបាលកម្ពុជា តាមកិច្ចពិ ភាក្សានេះនឹងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទៅវិញទៅមកប្រឆាំងនឹងការជួញដូរមនុស្សប្រកបដោយប្រសិទ្ធិភាពនាពេលខាងមុខ។

 ឯកឧត្តម ឯកអគ្គរដ្ឋទូត នៃស្ថានទូតម៉ាឡេស៊ី បានថ្លែងអំណរគុ​ណ​រដ្ឋ​បាល​​ខេត្តព្រះ សីហនុ ដែលបានជួយសម្របសម្រួលប្រជាពលរដ្ឋម៉ាឡេស៊ីមកធ្វើការនៅ​ក្នុងខេ​ត្ត​ព្រះសីហនុនាពេលកន្លងមក ទន្ទឹមនោះក៏ចង់ឃើញជនជាតិម៉ាឡេស៊ីមកធ្វើការវិនិយោគ និងទេ​សច​រណ៍​នៅខេត្តព្រះសីហនុ។ ឯកឧត្តម សន្យាថានៅពេលខាងមុខនឹងនាំអ្នកវិនិយោគ និងអ្នកទេសចេណ៍​ចូ​លជួបពិភាក្សាការងារ ដើម្បីបង្កើនភាពស្និតស្នាលកាន់តែស៊ីជម្រៅ ឈ្វេងយល់សិក្សាលើគម្រោង​វិនិយោគនៅខេត្តព្រះសីហនុ និងនាំមកនូវភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ