អាជ្ញាធរខេត្តព្រះសីហនុ​ ប្តេជ្ញាស្វែងរកដំណោះស្រាយដល់​ គ្រួសារអតីតយុវជន និងយោធិន​និវត្តន៍​ចំពោះ​ដី​សម្បទាន​សង្គមកិច្ច
October 16, 2018 អ្នកទស្សនា :

     លោកគង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុបង្ហាញនូវឆន្ទៈ ប្តេជ្ញាក្នុងការខិតខំស្វែងរកដំណោះ​ស្រាយ​ចែកជូនដីសម្បទ្ធាសង្គមកិច្ច ដល់បង ប្អូន អតីតយុវជន និងគ្រួសារយោធិននិវត្តន៍។   លោកអភិបាលរង​បាន​មាន​ប្រសាសន៍ដូច្នេះក្នុងជំនួបជាមួយបង ប្អូន អតីតយុវជន និងគ្រួសារយោធិននិវត្តន៍ ចំនួន៨៦ គ្រួសារ​ នៅ ថ្ងៃអង្គារ៍ ៧ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨​ នាសាលាខេត្ត។

     លោកអភិបាលរង​ក៏បានបញ្ជាក់ផងដែរ អំពីគោលកា​រណ៏នៃការប្រើប្រាស់ដីសម្បទានសង្គម​កិច្ចពោល​គឺចែកជូនសម្រាប់តែជនពលីមរណៈ និងយោធិនបាត់បង់កាយសម្បទា នេះបើយោងទៅតាមអនុក្រិត។ លោកអភិបាលរងបានស្នើដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តាយោគយល់ ដើម្បីទុកពេល​វេលាដល់​រដ្ឋបាលខេត្តស្វែងរកដំណោះស្រាយជូនក្នុងពេលដ៏ខ្លីខាងមុខនេះ។

     លោកអភិបាលរងខេត្តព្រះសីហនុ បានណែនាំទៅពួកគាត់អោយបំពេញបន្ថែមនូ​វសំណុំឯកសារដែលខ្វះ​ខាត​អោយបានមុនពេលកំណត់​ ដើម្បីអោយគណៈកម្មការ នៃរដ្ឋបាលខេត្តព្រះសីហនុបានពិនិត្យ ផ្ទៀងផ្ទាត់។ ជាមួយគ្នានោះ​ដែរ​ ប្រជាពលរដ្ឋក៏បានស្នើសុំអោយរដ្ឋបាលខេត្តព្រះសីហនុ ជួយធ្វើការពន្លឿនក្នុងការដោះ​ស្រាយ​នូវបញ្ហានេះអោយបានសម្រេចក្នុងពេលឆាប់ៗផងដែរ៕​ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ