អាជ្ញាធរខេត្តស្វាយរៀងប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពនៃការរៀបចំពិធីប្រណាំងទូកឆ្នាំ២០១៨
October 16, 2018 អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ ០៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ នៅសាលប្រជុំនន្ទីរ “អគារខ” សាលាខេត្តស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពនៃការរៀប ចំពិ ធីប្រណាំង ទូកឆ្នាំ២០១៨ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្ដមអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធា នមន្ទីរ អង្គភាព តំណាងកងកម្លាំងទាំងបី អភិបាលក្រុង ស្រុក នាយកទីចាត់ការ ចំណុះសាលាខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលជាសមាជិក សមាជិកា គណៈកម្មាការ អនុគណៈកម្មការរៀប​ចំពិធីប្រណាំងទូក សរុបចំនួន ៣៨រូប ។

     ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះការខិតខំអនុវត្តការងារពីគ្រ​ប់ភាគីពាក់ព័ន្ធទាំងអស់​ក្នុងកិច្ចគាំទ្រដល់ដំណើរការរៀបចំពិធីប្រណាំងទូកឆ្នាំ២០១៨នេះ ហើយឯកឧត្ដម ក៏បានណែ​នាំដល់អនុ​គណៈ​កម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនៅនេះ ត្រូវបន្តសហការចាត់ចែង និងអនុវត្តតួនាទី​ភារកិច្ចដែល​មានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ឲ្យទទួលបានលទ្ធផលល្អថែមទៀត ជាពិសេសរាល់​កិច្ចការដែលនៅសេសសល់ឲ្យបានរួចរាល់ជាស្ថាពរមុនពិធីប្រណាំងទូកផ្លូវការចាប់ផ្ដើម ដើម្បីឲ្យពិធី​ប្រណាំងទូកឆ្នាំនេះ ប្រព្រឹត្តិទៅដោយរលូន និងទទួលបានលទ្ធផលជោគជ័យតាមការគ្រោងទុក ។   

     អាជ្ញាធរខេត្តក៏បានកំណត់យកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ខាងមុខ សម្រាប់ការប្រារព្ធពិធី​ប្រ​ណាំងទូកសាកល្បង ផងដែរ ហើយបានសំណូមពរដល់ប្រជាពលរដ្ឋ និងសាធារណជន សូមចូល​រួមទស្​សនាការប្រណាំងទូកសាកល្បងតាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើ ឲ្យបានច្រើនកុះករ ៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ