រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រុង Bussy-Saint-Georges នៃប្រទេសបារាំង
November 30, 2022 អ្នកទស្សនា :

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រុង Bussy-Saint-Georges នៃប្រទេសបារាំង ដែលតំណាងដោយលោក Yann Dubosc អភិបាលក្រុង និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល។

រដ្ឋបាលខេត្តកំពង់ឆ្នាំង៖ រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រុង Bussy-Saint-Georges នៃប្រទេសបារាំង ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រុង Bussy-Saint-Georges នៃប្រទេសបារាំង ដែលតំណាងដោយលោក Yann Dubosc អភិបាលក្រុង និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត។ 

ពិធីមានការអញ្ជើញចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ប្រតិភូក្រុង Bussy-Saint-Georges អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ