នាព្រឹកថ្ងៃច័ន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ស្នងការនគរបាល មេបញ្ជាការ បញ្ជាការរង កងកម្លាំងប្រដាប់អាវុធ និងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាព មន្ត្រីរាជការក្នុងខេត្តស្វាយរៀង យ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ " ព្រះបរមរតនកោដ្ឋ " គម្រប់ខួប៦ឆ្នាំ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ។ ក្រោយពីការបូជាទៀន ធូប ថ្វាយនៅចំពោះមុខព្រះបរមឆាយាល័ក្ខណ៍ និងការគោរពព្រះវិញ្ញាណក្ខន្ធ របស់ព្រះបរមរតនកោដ្ឋ ដោយបានធ្វើការស្មឹងស្មាធ ដើមី្បឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ សូមទ្រង់បានយាងទៅកាន់ព្រះបរមសុគតិភព ឲ្យបានគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ បន្ទាប់មកព្រះសង្ឃក៏បានសូត្រមន្តចម្រើនព្រះបរិត្តឧទ្ទិសថ្វាយព្រះអង្គផងដែរ ៕សិដ្ឋ
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង