រដ្ឋបាលខេត្តកំពង់ចាម  បើកកិច្ចប្រជុំសាមញ្ញ លើកទី៤២ អាណត្តិទី៣
November 16, 2022 អ្នកទស្សនា :

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាខេត្តកំពង់ចាម បានបើកកិច្ចប្រជុំសាមញ្ញលើកទី ៤២ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម ហេង វណ្ណ នី អភិបាលរង តំណាង ឯកឧត្ដម អ៊ុន ចាន ដា អភិបាលខេត្តកំពង់ចាម។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សា ខេត្ត ឯកឧត្ដម ជា អភិបាលរង ខេត្ត នាយករងរដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត និង មន្ត្រី ពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ។ 

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្តកំពង់ចាម បានគូសបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី៤២ អាណត្តទី៣នេះ របស់ក្រុមប្រឹក្សាខេត្ត បានយករបៀបវារៈសំខាន់ៗ ចំនួន០៥ គឺ ៖ ១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញ លើកទី៤១ អាណត្តិទី៣ របស់ ក្រុមប្រឹក្សាខេត្ត។ ២- ពិនិត្យ និងអនុមត័ សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើលទី១១ អាណត្តិទី៣ របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាម។ ៣- ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាុការណ៍ បូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៤- ពិនិត្យពិក្សា និងអនុម័តសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការបង្កើត គណៈកម្មការរៀបចំគម្រោងខេត្ត ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។ ៥- ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាង ផែនការលទ្ធកម្មប្រចាំ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។

បន្ទាប់ពីបានដោះស្រាយ និងលើកឡើង ពីបញ្ហាមួយចំនួនតាមរបៀបវារៈ នៃកិច្ចប្រជុំខាងលើ រួចមក ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សាខេត្តកំពង់ចាម ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាព ជុំវិញខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលបានចំណាយពេលមួយព្រឹក ចូលរួមក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤២ អាណត្តទី៣ របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាម និងសូមជូនពរ សូមប្រកបតែពុទ្ធពរទាំងឡាយ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លាងឃ្លាតឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ