ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងកម្មវិធី​ចង្ក្រានសប្បុរស​លើក​ទី១៥ និងផ្តល់អំ​ណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣០០គ្រួសារ
November 15, 2022 អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈ​អភិបាល​ខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកម្មវិធីចង្ក្រានសប្បុរសលើកទី១៥ និងផ្តល់អំ​ណោយជូនប្រជា​ពលរដ្ឋ​មានជីវភាពខ្វះខាតចំនួន៣០០គ្រួសារនៅវិទ្យាល័យស្វាយរៀង ក្រុងស្វា​យរៀ​ង​  ក្រោម​អធិបតី​ភា​ព​លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនា​ក់ទំនងជា​មួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជ​រដ្ឋាភិបាល​ចុះមូលដ្ឋាននៅខេ​ត្តស្វាយ​រៀង ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្ដម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ សហស្ថាបនិក និងជាប្រធានក្រុមការងារចង្ក្រានសប្បុរស ឯកឧត្ដម លោកជំទាវក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាព លោកអភិបាល អភិបាលរងក្រុ​ងស្វាយរៀង និងក្រុមការងារសម្របសម្រួលរបស់កម្មវិធីចង្ក្រានសប្បុរស ។

ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរសាកសួសសុខទុក្ខ​ពី​សំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ដោយក្តីនឹករលឹក និងការគិតគូរអំពី​សុខទុក្ខរបស់ ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ក្រោមម្លប់នៃសុខសន្តិភាព  ។

លោកជំទាវបានបន្តទៀតថា កម្ពុជាបានទទួយលនូវសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រមួយទៀត និងបាន​បង្ហាញពិភពលោកឲ្យស្គាល់ កម្ពុជាកាន់តែច្បាស់ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រ​ធានកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងដោ​យ​ទម្រង់ផ្ទាល់ ជាលើកទី៣នៅកម្ពុជា ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដំណើរការទៅយ៉ា​ងរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម​រួមចំណែ​ក​ជួយដល់សង្គម ជួយដល់ប្រជាពលរដ្ឋយើងទីទ័លក្រ និងគ្រួសារជួបការលំបាក និងបានចែ​ករំលែ​កនូ​វធនធានផ្ទាល់ខ្លួន ពេលវេលា និងចែកអាហារឆ្ងាញ់មួយពេល តាមរយៈ កម្មិវធីចង្ក្រានសប្បុរស ដែល​គិតមកដល់ពេលនេះបានជួយដល់ប្រជាពលរដ្ឋក្រីក្រចំនួនជិត ៦ពាន់គ្រួសារ ក្រោមការដឹ​កនាំគ្រ​ប់​គ្រ​ងរ​បស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងលោកជំទាវ ឈីវ ភរិម្យ រួមជាមួយ ក្រុមការងារ និងសប្បុរសជន។ ជាមួយនេះ លោកជំទាវក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំ​ងអស់គ្នាមិនត្រូវភ្លេចខ្លួ​ននោះ​ទេ យើងត្រូវតែប្រឹងប្រែងការពារខ្លួនជាដរាបពីជំងឺកូវីដ-១៩ ដើម្បីចៀសវាងនូវការឆ្លង និងចម្លង​ទៅ​សហគមន៍ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង ៣កុំ ជានិច្ច ។

អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង ៣០០គ្រួសារ ក្នុងឱកាសនោះ ១គ្រួសារ ទទួលបាន ទឹកស៊ីអ៊ីវ ១ដប, ទឹកត្រី ១ដប, ប្រេងឆា ១ដប, អំបិល ១គីឡូក្រាម, សៀងផ្អែម ១ដប, ប្រេងខ្យង, ប៊ីចេង​ កន្លះគីឡូក្រាម,ទឹកដោះគោខាប់ ១កំប៉ុង, ស្ករស ១គីឡូក្រាម, សាប៊ូលុច្ស ១ដុំ, សាប៊ូបោក​ខោអាវ ៥០០ក្រាម, ប្រេងរឹត ១ដប, ប្រេងកូឡា ១ប្រអប់, សារ៉ុងឥណ្ឌូនេស៊ីដេរស្អាត ១, សម្ភារសិក្សា​សម្រាប់កុមារ ២ឈុត, អាវរងា ១, សាប៊ូលាងចានដប ១ដប, មីសួរ ១គីឡូក្រាម, មីម៉ាម៉ា ១កេស, សាច់ប្រហិតក្រុមហ៊ុន ស៊ីភី ១គីឡូក្រាម ទាអាំងទឹកឃ្មុំ ០១ក្បាល, អង្ករប្រណិតផ្កាម្លិះ ១០គីឡូ, នំប៉ាវ, ភេសជ្ជៈ, ទឹកសុទ្ធ និងថវិកា ២ម៉ឺនរៀល ៕

ប្រភព៖រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ