ឯកឧត្តម ម៉ែន វិបុល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ  និង​សំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា
November 15, 2022 អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ  ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបា លខេត្តស្វាយរៀង  បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ  និង​សំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃរដ្ឋបាលខេត្តស្វាយរៀង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋ​បាលសាលាខេត្ត តំណាងកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោក​អភិបាលក្រុង ស្រុក លោក លោកស្រីមេធាវីប្រចាំរដ្ឋបាលខេត្ត លោក លោកស្រីនាយក នា​យករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការ និងមន្ត្រីកិ​ច្ចសន្យា នៃរដ្ឋបាលខេត្តស្វាយរៀង សរុបចំនួន ៣១០នាក់ ។

មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តម អភិបាលខេត្ត  បានធ្វើការផ្តាំផ្ញើដល់មន្រ្តីរាជការទើប​ទទួលបា​ន​ការតែងតាំងមុខតំណែងថ្មី និងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត នូវកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

១• ត្រូវបង្កើនការសហការ និងមានទំនាក់ទំនងល្អក្នុងចំណោមមន្ត្រីទាំងអស់ក្នុងអង្គភាពរបស់ខ្លួន ដោយមិនត្រូវមើលបំណាំគ្នា ត្រូវរួបរួម ធ្វើការងារ សាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ក្នុងអង្គភាពឲ្យបានល្អ ។

២• ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្រប តាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខខណ្ឌការងារដែលបានកំណត់ ។

៣• ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវឥរិយាបទទាំងបួនរបស់មន្ត្រីរាជការ គឺ ឆន្ទៈ ម្ចាស់ការ ភក្ដីភាព មន​សិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ព្រមទាំងត្រូវមានអាកប្បកិរិយាសុភាពរាបសារ ថ្លៃថ្នូរ និងម៉ឺងម៉ាត់ក្នុងការងារ ។

៤• ត្រូវគោរពឋានានុក្រមការងារ គោរពវិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការ ជាពិសេ​ស​គោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ/ប្រធានអង្គភាព ដោយមិនត្រូវប្រកាន់ការងារថាមិនសក្តិសម ឬមិន​មែនជាតួនាទីរបស់ខ្លួននោះឡើយ ។

៥• ត្រូវគោរពម៉ោងពេលចូលបម្រើការងារឲ្យបានទៀងទាត់ ១សប្ដាហ៍ ៥ថ្ងៃ ក្នុង ១ថ្ងៃ ៨ម៉ោង(ពេលព្រឹ​ក ពីម៉ោង ៧:០០-១១:៣០នាទី ពេលរសៀល ពីម៉ោង ១៤:០០-១៧:៣០នាទី)។

៦• ក្នុងនាមជាមន្ត្រីរាជការ៖ មិនត្រូវពិសាគ្រឿងស្រវឹងក្នុងម៉ោងការងារ មិនត្រូវធ្វើ សកម្មភាពណា​ដែលធ្វើ​ឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងកិត្តិយសខ្លួនឯង និងអង្គភាព មិនត្រូវប្រើម៉ោងពេល និងទ្រព្យ​សម្បត្តិរដ្ឋ ឥទ្ធិពល ឋានៈ តួនាទី និង មុខតំណែង ដើម្បីស្វែងរកលាភសក្ការៈ ឬទាញ​ផល​ប្រយោជន៍​ផ្ទាល់ខ្លួននោះឡើយ ។

៧• មន្ត្រីរាជការរបស់យើង ត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពបន្ថែម បន្តស្វែងយល់សិក្សារៀ​នសូត្រ​​ពីចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗឲ្យបានជាប់ជាប្រចាំ ដើម្បីពង្រឹង និងបង្កើនសមត្ថភាពឆ្លើយតប ទៅនឹងទំហំការងារដែលចេះតែវិវត្តន៍ទៅមុខ ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ នាពេ​លបច្ចុប្បន្ន ។

៨• នាយកទីចាត់ការ/ប្រធានអង្គភាព៖ ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងវត្ត​មានមន្ត្រីរាជកា​រឲ្យបា​ន​ច្បាស់លាស់ ដោយត្រូវមានបញ្ជីចុះវត្តមានជាប្រចាំថ្ងៃ រាល់ការឈប់សម្រាកត្រូវស្នើសុំ​ការអនុញ្ញាតច្បា​ប់ឲ្យបា​នត្រឹ​មត្រូវតាមគោលការណ៍ និងការកំណត់ មិនត្រូវដើរចោលកន្លែងការងារដោយគ្មានមូលហេតុ ព្រមទាំងត្រូវមានការបែងចែកនូវលក្ខខណ្ឌការងារជូនមន្រ្តីឲ្យបានគ្រប់ៗគ្នា ។

៩• នាយ​ករដ្ឋបាលសាលាខេត្ត ត្រូវបែងចែកតួនាទីភារកិច្ចនៅក្នុងគណៈនាយករដ្ឋបាល(នាយក នា​យ​ករង) ឲ្យបានច្បាស់លាស់ ដើម្បីបំពេញតួនាទីជាជំនួយការដ៏ល្អ ប្រកបដោយប្រសិទ្ធភាព និងប្រសិ​ទ្ធ​ផ​លការងារដល់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ។

១០• ជាមួយគ្នាដែរនេះ ឯកឧត្តមក៏សូមផ្ដាំផ្ញើដល់មន្ត្រីរាជការយើងទាំងអស់ សូមអញ្ជើញទៅ​ពិនិត្យ​បញ្ជី​ឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា កាលបរិច្ឆេទបិទបញ្ចប់នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ។

ដើម្បីជាចំណងដៃនៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃរដ្ឋបាលខេត្ត ឯកឧត្តម​បាន​ឧបត្ថម្ភ​សម្រាប់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់យើងទាំងអស់ក្នុង ១នាក់ ទទួលបានក្រណាត់ ហូល ​១ និងថវិកា ១០ម៉ឺនរៀល ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ