ស្នងការនគរបាលខេត្តកែប អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ ការយាងចូលទីវង្គត
October 15, 2018 អ្នកទស្សនា :

     ព្រឹកថ្ងៃច័ន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ តុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្ត បានដឹកនាំកំលាំងនគរបាលខេត្ត អញ្ជើញចូលរួម ក្នុងពិធីថ្វាយមហាព្រះរាជកុសលខួបទី៦ឆ្នាំ ការយាងចូលព្រះទីវង្គត នៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំខេត្ត និងប្រជាជនប្រមាណ៣៥៩នាក់។  បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធ​ និងដាក់កម្រងផ្ការួចមក ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានឡើងអានសន្ទរកថា ស្តីពីជីវប្រវត្តិរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ជូនអង្គពិធី និងបានស្តាប់មនសិកា រតនត្រៃរបស់ព្រះសង្ឃផងដែរ៕សិដ្ឋ

ប្រភព៖ ស្នងការដ្នាននគរបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ