ព្រឹកថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បន្តចុះចែកអំណោយដល់ គ្រួសារដែលមានជីវភាពខ្វះខាតចំនួន៦០គ្រួសារទៀត នៅស្រុកស្នួល និងជួបសំណេះសំណាលជាមួយមន្រ្តីការិយាល័យចុះឈ្មោះបោះឆ្នោត នៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដែលអំណោយផ្តល់ជូននាពេលនោះមាន ៖ អង្ករ ២៥ គីឡូក្រាម -មី ១កេសតូច-ទឹកត្រី១យួរ -ទឹកស៊ីអ៊ីវ១យួរ -អំបិល ៥កញ្ចប់ -មុង១ -ភួយ១ -សារ៉ុង១ និងថវិកា២ម៉ឺនរៀល ។
ក្នុងនោះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដោយបញ្ជាក់ថា បើទោះបីជាក្នុងស្ថានភាពបែបណាក៏ដោយ គឺធ្វើយ៉ាងណាត្រូវជួយសង្រ្គោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋឲ្យបានសិន ។
ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន និងក្រុមការងារបានបន្តចុះពិនិត្យ និងជួបសំណេះសំណាលជាមួយមន្រ្តីការិយាល័យចុះឈ្មោះបោះឆ្នោត និងអ្នកមកចុះឈ្មោះបោះឆ្នោត នៅភូមិតាសោម ឃុំស្វាយជ្រះ ស្រុកស្នួល សរុប ២២នាក់ ដោយក្នុងនោះបានឧបត្ថម្ភនូវសារុង១ និងថវិកា២ម៉ឺនរៀលក្នុងម្នាក់ផងដែរ៕
ប្រភព៖ រដ្ឋបាលក្រចេះ