អភិបាលខេត្តកណ្តាល អញ្ជើញជួបសំណេះសំណាល និងផ្តល់កុំព្យូទ័រ ជូននាយកសាលាចំនួន ៨៥សាលា និងប្រគល់ Tablet ជូនក្រុមការងាដឹកនាំសម្របសម្រួលសន្តិសុខស្បៀង និងអាហារូបត្ថម្ភ
November 11, 2022 អ្នកទស្សនា :

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្នុងពិធីជួបសំណេះសំណាល និងផ្តល់កុំព្យូទ័រ (Laptop) ជូននាយកសាលា ចំនួន៨៥ សាលា និងប្រគល់ Tablet ជូនក្រុមការងាដឹកនាំសម្របសម្រួលសន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅសាលាខេត្តកណ្តាល នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

មានប្រសាសន៍ទៅកាន់លោកគ្រូ-អ្នកគ្រូ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ក្នុងយុគសម័យកាល ឌីជីថល លោក លោកស្រី ត្រូវអភិវឌ្ឍន៍សមត្ថភាព ឱ្យចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជួយសម្រួលដល់ការងារក្នុងសាលារៀន ឱ្យដំណើរការបានឆាប់រហ័ស មានប្រសិទ្ធភាព និងទាន់ពេលវេលា ហើយទន្ទឹមនឹងការទទួលបាននូវកុំព្យូទ័រនេះ សូមលោក លោកស្រីត្រូវមានវិធានការការពារ និងថែទាំសម្ភារៈដែលបានផ្តល់ជូននេះទុកជាទ្រព្យសម្បត្តិរដ្ឋ នឹងប្រើប្រាស់ឱ្យបានយូរអង្វែងផងដែរ។

ឯកឧត្តមបានបន្ថែមថា ចំពោះវិស័យអប់រំកាយ និងកីឡា រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ ដោយបានធ្វើឱ្យវិស័យនេះ ប្រែក្លាយទៅជាវិស័យឈានមុខ និងទទួលការសាទរ ពីមហាជន តាមរយៈកំណែទម្រង់វិស័យអប់រំកាយ និងកីឡា ដើម្បីឆ្ពោះទៅស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។ ការខិតខំធ្វើកំណែទម្រង់ គ្រប់ទិដ្ឋភាព ទាំងក្នុងក្របខ័ណ្ឌគោលនយោបាយ ទាំងក្នុងក្របខ័ណ្ឌបច្ចេកទេស ព្រមទាំងការអនុវត្តជាក់ស្ដែង បានធ្វើឱ្យមាតាបិតា អាណាព្យាបាល សាធារណៈជន និងប្រជាជន មានជំនឿទុកចិត្តគាំទ្រ និងចូលរួមលេង កីឡា កាន់តែច្រើន ស្របនឹងទិសស្លោក "ប្រជាជនមួយនាក់ លេងកីឡាមួយប្រភេទ" ។

ទន្ទឹមនឹងការប្រគល់កុំព្យូទ័រជូនដល់សាលារៀនចំនួន ៨៥សាលា ដោយក្នុងមួយសាលាទទួលបាន កុំព្យូទ័រ (Laptop) មួយគ្រឿង រដ្ឋបាលខេត្តក៏បានបែងចែក Tablet ជូនដល់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្ត និងស្រុកគោលដៅចំនួន០៧ផងដែរ ដោយក្នុងនោះ រដ្ឋបាលខេត្ត ទទួលបាន៣ គ្រឿង ស្រុកលើកដែក កៀនស្វាយ ល្វាឯម អង្គស្នួល ពញាឮ មុខកំពូល និងស្រុកខ្សាច់កណ្តាលទទួលបានមួយស្រុក ១គ្រឿង៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ