ថ្នាក់ដឹកនាំខេត្តព្រះសីហនុបានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យ​ឯករាជ្យជាតិ០៩វិច្ឆិកា
November 09, 2022 អ្នកទស្សនា :

រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យ​ឯករាជ្យជាតិ ០៩វិច្ឆិកា និងទិវាកំណើតនៃកងយោធាពលខេមរភូមិន្ទ (០៩វិច្ឆិកា ១៩៥៣-០៩វិច្ឆិកា ២០២២) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅស្តុបវេទិការបុណ្យជាតិ ៧មករា ស្ថិតនៅសង្កាត់​លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ពិធីនេះបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុម ប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល ក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

ការរៀបចំខួបអនុស្សាវរីយ៍លើកទី ៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរៈភូមិន្ទ២០២២ ដោយមានដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី និងវីរជនស្នេហាជាតិ។

ក្នុងឱកាសនោះក៏មានដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯក​រាជ្យ ០៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ២០២២ គោរពវិញ្ញាណក្ខន្ធដល់យុទ្ធជន យុទ្ធនារីដោយអនុវត្តតាមផែននីមួយៗមានដូចជាផែនក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អភិបាល​ក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត ផែនកំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ ផែនស្នងការដ្ឋាននគ​របាល​ខេត្តព្រះសីហនុ ផែនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ផែនតំបន់ប្រតិបត្តិការ​សឹករង​ព្រះសីហនុ ផែននាយកដ្ឋាននគរបាលព្រំដែនទឹក និងផែនទីបញ្ជាការមូលដ្ឋានស​មុទ្រទីបញ្ជា​ការដ្ឋានជួរមុខ និងទីបញ្ជាការដ្ឋានការពារកោះឆ្នេរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ