ថ្នាក់ដឹកនាំខេត្តប៉ៃលិន ប្រារព្ធមេទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ ថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា​១៩៥៣ -៩ វិច្ឆិកា ២០២២
November 09, 2022 អ្នកទស្សនា :

ប៉ៃលិន ៖ នៅបរិវេណវិមានឯករាជ្យខេត្ត នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ខេត្តប៉ៃលិន បានប្រារព្ធ​មេទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា១៩៥៣-៩ វិច្ឆិកា២០​២២ និងជាថ្ងៃកំណើតកងយុទ្ធពលខេមរៈភូមិន្ទ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តម​សេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារ ជាតិ និងប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋានខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ឯកឧត្តមអ្ន​កតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដា​​ប់អាវុធទាំងបីប្រភេទ ព្រមទាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាកបាទក្រហម យុវជន ក១៥៧ យុវជនកាយរិទ្ធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ផងដែរ ។

ក្នុងឱកាសនោះគណៈអធិបតី និងតំណាងថ្នាក់ដឹកនាំខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងផែនមន្ត្រីរាជការ ក៏បានដាក់កម្រងផ្កា នៅវិមានឯករាជ្យខេត្ត ដើម្បីគោរពវិញ្ញាណក្ខន្ធ ដល់អ្នក​ស្នេហាជាតិ យុទ្ធជនយុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ អោយរួចផុតពីរបប​អាណានិគមនិយមបារាំង ពិសេសគោរពទៅដល់កម្មាភិបាលយុទ្ធជនយុទ្ធនារី អ្នកស្នេហាជាតិ ដែល​បានតស៊ូ និងធ្វើពលីជីវិត ក្នុងការរំដោះប្រជាជនកម្ពុជា អោយរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ផងដែរ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន មានប្រសាសន៍លើកឡើង ថា៖ ក្រោមព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម នៃព្រះវររាជ្យបិតា ឯករាជ្យជាតិ បានធ្វើអោយ ប្រទេសកម្ពុជា ទទួលបានឯករាជ្យពេញលេញបរិបូណ៌ ពីសាធារណរដ្ឋបារាំងនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ ហើយក្រោយពីទទួលបានឯករាជ្យ ព្រះករុណា​ព្រះបរមរតនកោដ្ឋ ជាព្រះអគ្គមគ្គុទ្ទេសក៍ដ៍ឆ្នើម បានដឹកនាំកម្ពុជា ប្រកបដោយសុខសន្តិភាព ការរីកចម្រើនលើគ្រប់វិស័យ ក្រោមព្រះរាជតម្រិះដឹកនាំដ៏ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តមព្រះវររាជបិតាឯករាជ្យជាតិ ព្រះបិតាស្ថាបនិកសម័យសង្គមរាស្រ្តនិយម រហូតធ្វើអោយ​ពិភពលោកទទួលស្គាល់ និងប្រសិទ្ធនាមព្រះរាជាណាចក្រកម្ពុជាថា ជាកោះសន្តិភាពនៅអាស៊ីអាគ្នេយ៍ ។

ឯកឧត្តមប្រធានក្រុមការងារ មានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោ​យសម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្រោមម្លប់ព្រះករុណា ព្រះបាទសម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តែងតែដង្ហែរតាម​ព្រះរាជ​តម្រិះដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតា ឯករាជ្យ ជាតិ ព្រះ បរម រតន កោដ្ឋ ធ្វើអោយប្រទេសជាតិទទួលបាននូវសុខសន្តិភាព បង្រួបបង្រួមជាតិ ឯកភាពជាតិ និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ ។

កូនចៅប្រជានុរាស្ត្រកម្ពុជាគ្រប់ៗរូប សូមចងចាំនៅព្រះគុណូបការៈដ៏ធំធេងនៃព្រះករុណាព្រះ​បរមរត​នកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា ជាពិសេសថ្នាក់ដឹកនាំគ្រ​ប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់រូប គ្រប់មូលដ្ឋានក្នុងខេត្តប៉ៃលិន នឹងខិតខំចូលរួមការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ ឲ្យបានគង់វង្សរីកចម្រើនតរៀងទៅ ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ