អាជ្ញាធរខេត្តកោះកុងចុះត្រួតពិនិត្យស្ថានភាព និងការជួសជុលផ្លូវជាតិលេខ៤៨​
October 14, 2018 អ្នកទស្សនា :

ថ្ងៃអាទិត្យ ៥ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ លោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង និងលោកអភិបាលរងខេត្ត បានអញ្ជើញអម ដំណើរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាព និងការជួសជុលផ្លូវជាតិលេខ៤៨​ បានរងការខូចខាតយ៉ាងដំណំ ដោយសារទឹកភ្លៀងជន់លិច និងដោយ សារតែការដឹកលើសទម្ងន់។ ​

ឯកឧត្តម​ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា​ ផ្លូវដែល រងការខូចខាតនេះ មានប្រវែងរហូតដល់​ទៅ ៦០គីឡូម៉ែត្រ ចែកចេញជា ៩១កន្លែង​ ហើយបច្ចុប្បន្នមានគ្រឿងចក្ររហូតជាង ១០០គ្រឿងទាំងខាងក្រុម​សាង​​​សង់​​របស់​ក្រសួង និងកងវិស្វកម្ម ដើម្បីពន្លឿនការងារជួសជុលផ្លូវនេះ ឲ្យបានមុនបុណ្យសមុទ្រនៅចុងឆ្នាំនេះ។

ឯកឧត្តមបានបញ្ជាក់ថា ការជួសជុលផ្លូវនេះ គឺប្រើថវិការបស់រាជរដ្ឋាភិបាលទាំងស្រុងប្រមាណ ១២លានដុល្លារ អាមេរិក។

សូមបញ្ជាក់ដែរថា​ ការជួសជុលផ្លូវនេះគ្រោងបញ្ចប់ក្នុងអំឡុងខែធ្នូ ពោលគឺមុនពិធីបុណ្យសមុទ្រ ដើម្បីសម្រួល​ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ក៏ដូចជាទៅលេងបុណ្យសមុទ្រក្នុងខេត្តកោះកុង​ផងដែរ៕​ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ