ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាលើកចុងក្រោយ មុនកិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើម
November 08, 2022 អ្នកទស្សនា :

នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាលើកចុងក្រោយ មុនកិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើម ដើម្បីពិនិត្យលើវឌ្ឍនភាព នៃការរៀបចំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងសោភណ្ឌភាពបរិស្ថាន របៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានថ្លែងថា៖ សុំលោក​ លោកស្រី យកស្មារតីនៃកិច្ចប្រជុំកន្លងមក មកអនុវត្តឱ្យទទួលបានជោគជ័យលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អសំរាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ានលោកទី៤០ និងលើកទី៤១ព្រមទាំងកិច្ចប្រជុំពាក់ពន្ធ័នាពេលដ៏ខ្លីខាងមុខនេះ ឪ្យបានជោគជ័យជាដាច់ខាតដូចយើងធ្លាប់បានទទួលជោគជ័យរួចមកហើយកាលពីកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០១២រួចមកហើយ។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអស់លោក លោកស្រី ជាអភិបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ពិនិត្យមើលទីតាំងអាជីវកម្មណា ដែលអាចបង្កឱ្យមានហានីភ័យក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជូនដំណឹងឱ្យពួកគាត់ផ្អាកអាជីវកម្មជាបណ្តោះអាសន្នសិន អំឡុងកិច្ចប្រជុំអាស៊ាននេះព្រោះនេះជាមុខមាត់ និងជាកិត្តិយសប្រទេសជាតិយើងធំធេងណាស់។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ ដងវិថីសំខាន់ៗដែលប្រតិភូត្រូវធ្វើដំណើរឆ្លងកាត់ ពិសេសមហាវិថីសហពន្ធ័រុស្ស៊ី រាល់ស្ថានីយ៏ប្រេងឥន្ទនៈ ទីតាំងលក់រថយន្ត,ការដ្ឋានសំណង់ផ្សេងៗត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ,ទីតាំងKTV,ក្លឹបកំសាន្ត ទីតាំងផ្ញើរម៉ូតូ.ឡានឬចតតាមចិញ្ចើមថ្នល់ត្រូវបានហាម មិនអោយមានឡើយ។ចំណែកសណ្តាប់ធ្នាប់តាមដងទន្លេមានដាយត្រី,បែរត្រី, កប៉ាល់ កាទូតទេសចរណ៏ឬទូកនេសាទ ក៏ត្រូវបានហាមឃាត់មិនឧ្យិមានការបើកបរឆ្លងកាត់ ឬបង្កឲ្យបាត់សណ្តាប់ធ្នាប់ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអា ស៊ាននេះដែរ។ចំពោះភ្ញៀវដែលមកស្នាក់នៅតាមសណ្ឋាគារ,ផ្ទះសំណាក់ម្ចាស់ទី តាំងត្រូវផ្តល់កិច្ចសហការឲ្យបានច្បាស់លាស់ជាមួយសមត្ថកិច្ច និងអាជ្ញាធរដែន ដីតាមរយះការកំណត់អត្តសញ្ញាណភ្ញៀវដែលចូលស្នាក់នៅក្នុងសណ្ឋាគារ ឬផ្ទះសំណាក់របស់ខ្លួនរួមទាំងផ្តល់បញ្ជីឈ្មោះជាប្រចាំថ្ងៃដល់អាជ្ញាធរ។

ឯកឧត្តម ឃួង ស្រេង បានសង្កត់ធ្ងន់ថា៖ អំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននេះ គឺមិនអនុញ្ញាតិឱ្យមានការប្រមូលផ្តុំណាមួយនៅកន្លែងភ្ញៀវស្នាក់នៅ ឬរំខានដល់ក្បួនប្រតិភូឆ្លងកាត់ក៏ដូចជាការតវ៉ាផ្សេងៗគឺមិនអនុញ្ញាតិឲ្យមានជាដាច់ខាត។ ឯកឧត្តម បញ្ជាក់ថា៖ យើងបន្តរួមគ្នាធ្វើការងារ ដែលនៅសេសសល់ ពិសេសការការពារ សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឲ្យបានល្អបំផុតដោយសហការជាមួយកំលាំងថ្នាក់ជាតិគ្រប់ជំនាញ។ សូមបញ្ជាក់ថា៖កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនឆ្នាំ២០២២នេះនឹងចាប់ដំណើរការ ពីថ្ងៃទី១០ដល់ទី១៣វិច្ឆិកា ឆ្នាំ២០២២មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន២៨ ប្រទេសរួមទាំងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀតចូលរួមព្រមទាំងដៃគូសន្ទនាជាច្រើនទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវអោយ មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទៅលើការរួមចំណែក ទុកដាក់សំរាម កាកសំណល់ផ្សេងៗឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមលំនៅដ្ឋានរៀងៗខ្លួន រួមទាំងការដោតទង់ជាតិឲ្យបានគ្រប់លំនៅដ្ឋានផងដែរ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ