ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ ស្ថានភាពបាក់ស្រុតច្រាំងទន្លេ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់
November 07, 2022 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ចើញចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ ដោយសារទឹកភ្លៀងហូរច្រោះ ស្ថិតនៅចំណុចភូមិ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។

បើតាមសេចក្ដីរាយការណ៍ អាជ្ញាធរស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ហេតុការណ៍បាក់ស្រុតច្រាំងទន្លេនេះបានកើតឡើង ក្នុងភូមិចំនួន៣ មាន÷ ភូមិខ្ពបតាងួន ព្រះអណ្ដូង ពាមកោះស្នា ដែលមានប្រវែង ០៥គីឡូម៉ែត្រ។ ដោយឡែក ក៏មានហេតុការណ៍បាក់ស្រុតថ្មីៗ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា នេះ មានប្រវែង ៥០ម៉ែត្រ បាក់ចូលក្នុងដីប្រជាពលរដ្ឋ ប្រវែងប្រមាណជា១៥ ទៅ ២០ម៉ែត្រ។ 

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានដាក់វិធានការ ដើម្បី ការពារសុវត្ថិភាព ដល់ប្រជាពលរដ្ឋ ជាចំបង ដោយ ឯកឧត្តម បានណែនាំឲ្យប្រជាពលរដ្ឋ នៅក្នុងតំបន់ប្រឈម រៀបចំរបងការពារ និងហាមប្រាមកូនចៅ ជាពិសេស ក្មេងតូចៗ មិនឲ្យទៅឈលេង នៅក្បែមាត់ច្រាំងទន្លេប្រឈមនោះ ដើម្បី បញ្ជៀសកុំឲ្យមានគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ ទម្រាំក្រុមការងារបច្ចេកទេស ការជុសជុលច្រាំង រួចរាល់ហើយ។

សូមបញ្ជាក់ថា ដើម្បី បញ្ជៀសការបាក់ស្រុតច្រាំងទន្លេនេះ បន្តទៀត ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជា មន្ទីរជំនាញ ក្នុងខេត្ត ក៏គ្រោងនឹងធ្វើការជួសជុល ឡើងវិញ នាពេលឆាប់ៗខាងមុខនេះ ផងដែរ។

បន្ទាប់មក ឯកឧត្តម អ៊ុន ចាន់ដា រួមជាមួយប្រតិភូអមដំណើរ ក៏បានអញ្ជើញពិនិត្យច្រាំងព្រែកកៀនជ្រៃ ដែលក្រុមបច្ចេកទេស ទើបនឹងបានច្រកដីខ្សាច់ទប់ច្រាំងព្រែក ដែលបានបាក់កន្លងទៅ ហើយកាន់តែខិតជិត មកដល់ផ្លូវ ដែលប្រជាពលរដ្ឋ ធ្វើចរាចរណ៍ជារៀងរាល់ថ្ងៃកន្លងមក។

ជាមួយនោះ បងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំគៀនជ្រៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ប្រមុខរាជរដ្ឋាភិបាល ពិសេស ឯកឧត្តមអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ជួសជុលមាត់ព្រែកនេះ ឡើងវិញ ដើម្បី ទុកជាប្រយោជន៍រួម សម្រាប់ថ្ងៃអនាគតផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ