ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញចុះសំណេះសំណាលជាមួយកីឡាករទូកទាំងអស់ ដែលមកចូលរួមប្រណាំងទូកនៅតាមដងស្ទឹងសែនខេត្តកំពង់ធំ
November 06, 2022 អ្នកទស្សនា :

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញចុះសំណេះសំណាលជាមួយកីឡាករទូកទាំងអស់ ដែលមកចូលរួមប្រណាំងទូកនៅតាមដងស្ទឹងសែនខេត្តកំពង់ធំ នាពេលរសៀលនេះ 

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ អញ្ជើញចុះសំណេះសំណាលជាមួយកីឡាករទូកទាំងអស់ ដែលមកចូលរួមប្រណាំងទូកនៅតាមដងស្ទឹងសែនខេត្តកំពង់ធំ ដើម្បីប្រកកួតប្រជែងជ័យលាភីថ្នាក់ខេត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទីថ០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយមានទូកចូលរួមចំនួន ៤១ទូក ក្នុងនោះ ទូកវែង ចំនួន៤ ទូកខ្នាតអន្តរជាតិ ១៦ និងទូកផ្កាចា ២១ទូក ដែលមានចំនួនកីឡាករ ១.១៧៥នាក់ ដើម្បីបង្ករបរិយាកាសសប្បាយរីករាយ ជូនភ្ញៀវជាតិ អន្តជាតិ ជាពិសេសបងប្អូនអ្នករស់នៅខេត្តកំពង់ធំ។ 

ឯកឧត្តម ងួន រតនៈ បានផ្តាំផ្ញើដល់លោកអភិបាលក្រុងស្រុក ត្រូវយកចិត្តទុកដាក់ដល់ចំណុះទូករបស់ខ្លួន ហើយក្រុមកីឡាករអុំទូកទំាងអស់ ដែលមករស់នៅជុំគ្នានៅពេលនេះ ត្រូវគោរពនូវវិន័យ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ ហូបចុកប្រកបដោយអនាម័យ ចូលរួមចំណែកថែរក្សាអនាម័យឲ្យបានល្អ មិនត្រូវបោះចោលសំរាម ដូចជាថង់ផ្លាស្ទិច ឬដបទឹកសុទ្ធ នៅក្រៅធុងសំរាម កុំបន្ទោបង់ក្រៅបង្គន់អនាម័យ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួន ជាពិសេសមុនពេលប្រណាំងត្រូវស្លៀកពាក់អាវកីឡាករដែលអាជ្ញាធរបានចែកជូន ត្រូវចាត់ទុកថា រឿងឈ្នះចាញ់ជារឿងធម្មតា មិនមែនយកឈ្នះចាញ់ស្លាប់រស់នោះទេ។ 

សូមបញ្ជាក់ថាៈ 
*កម្មវិធីថ្ងៃទី១). នៅពេលរសៀល មានកម្មវិធីប្រណាំងទូក និងម៉ូតូហោះតាមដងស្ទឹងសែន នៅពេលរាត្រី មានប្រដាល់ក្បាច់គុណបុរាណខ្មែរ និងបាញ់កាំជ្រួចអបអរសាទរពិធីបិទបុណ្យអុំទូក ព្រមទាំងការប្រជុំតន្ត្រីសម័យផងដែរ។
*កម្មវិធីថ្ងៃទី២)៖ នៅពេលរសៀល មានកម្មវិធីប្រណាំងទូក និងម៉ូតូហោះតាមដងស្ទឹងសែន នៅពេលរាត្រី មានដង្ហែរប្រទីបចេញពីវត្តកំពង់ធំ មកកាន់ស្ទឹងសែន បណ្តែតប្រទីប និងបាញ់កាំជ្រួចអបអរសាទរពិធីបិទបុណ្យអុំទូក ព្រមទាំងការប្រជុំតន្ត្រីសម័យផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ