ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជេីញចូលរួមក្នុងទិវាជាតិអាហារូបត្ថម្ភលើកទី៩ ក្រោមប្រធានបទ “ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែប្រសើរ”
November 06, 2022 អ្នកទស្សនា :

នាថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជេីញចូលរួមក្នុងទិវាជាតិអាហារូបត្ថម្ភលើកទី៩ ក្រោមប្រធានបទ “ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែប្រសើរ” ក្រោមអធិបតី បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្ត តំណាង លោក ជំទាវ អភិបាលខេត្ត នៃគណៈអភិបាលខេត្ត។ 

កម្មវិធីនេះ  រៀបចំឡើងតាមប្រព័ន្ធអនឡាញ ក្រោមការសម្របសម្រួលរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (កក.ជ) សហការជាមួយក្រសួង ស្ថាប័ន ដៃគូរអភិវឌ្ឍន៍ និងសង្គមស៊ីវិលនានា  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យីម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ