ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងបិទពិព័រណ៍ដាក់តាំងបង្ហាញស្នាដៃសិស្ស នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុង
November 06, 2022 អ្នកទស្សនា :

នាថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងបិទពិព័រណ៍ដាក់តាំងបង្ហាញស្នាដៃសិស្ស នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុង។

លោកស្រី បានលើកឡើងថា ថ្ងៃនេះខ្ញុំមានកិត្តិយសជាថ្មីម្ដងទៀត តំណាងឱ្យលោកជំទាវអភិបាលខេត្តដោយបានមក ចូលរួមជាអធិបតី ក្នុងពិធីបិទកម្មវិធីតាំងពិព័រណ៍ដាក់បង្ហាញសមិទ្ធផលស្នាដៃសិស្ស ដែលរៀបចំ ឡើងក្នុងបរិវេណទីធ្លាវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតជោសែនកោះកុង រយៈពេល២ថ្ងៃ កន្លងមកនេះ។

តាងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តកោះកុង និងក្នុងនាមនាងខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបាន ចូលរួមពិធីបិទការពិព័រណ៍ដាក់តាំងបង្ហាញពីស្នាដៃសិស្ស ក្រោមប្រធានបទ ថ្នាក់រៀនមួយ ស្នាដៃមួយ ដែលប្រារព្ធឡើងយ៉ាងអធិកអធមនាពេលនេះ។ 

តាមរយៈសមិទ្ធផលនេះ យើងទាំងអស់គ្នាសង្ឃឹមយ៉ាងមុតមាំថា គ្រូបង្រៀន នឹងទទួលបានការជឿទុកចិត្ត និងការទទួលស្គាល់ថាជា "អ្នកផលិតចំណេះដឹង អ្នកកសាងសមត្ថភាពធនធានមនុស្សពិតប្រាកដនៅកម្រិតសាលារៀន និងជាដៃគូកែលម្អគោលនយោបាយអភិវឌ្ឍ ន៍សេដ្ឋកិច្ចជាតិមិនអាចខ្វះបាន”។

មុននឹងបញ្ចប់ នាងខ្ញុំសូមគាំទ្រកម្មវិធីពិព័រណ៍ដាក់តាំងបង្ហាញស្នាដៃសិស្សនាឆ្នាំនេះ និងសូមអំពាវនាវសប្បុរសជនភ្ញៀវកិត្តិយសទាំងអស់មេត្តាបន្តចូលរួមឧបត្ថម្ភគាំទ្រស្នាដៃ សិស្សានុសិស្ស ព្រមទាំងជំរុញឱ្យមានកម្មវិធីបែបនេះ សម្រាប់ឆ្នាំបន្តបន្ទាប់ខាងមុខទៀត។

ក្មួយៗ នាងខ្ញុំក៏សូមកោតសរសើរ និងថ្លែងអំណរគុណដល់គណៈកម្មការនានា ដែលបានរៀបចំ ប្រារព្ធកម្មវិធីនេះឡើង ដោយបានបញ្ចេញអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី ធ្វើឱ្យពិធីនេះមានភាពអធិកអធម ក្នុងន័យលើកកម្ពស់ស្នាដៃយុវសិស្ស និងតួនាទីគ្រូបង្រៀនគ្រប់កាលៈទេសៈ ប្រកបដោយភាពជោគជ័យ។ និងសូមអបអរសាទរចំពោះក្មួយៗដែលទទួលបានទទួលជ័យលាភីក្នុងការប្រកួត ចំពោះក្មួយៗដែលមិនទទួលបានចំណាត់ថ្នាក់ក្នុងការប្រកួតក៏សូមកុំអាក់អន់ស្រពន់ចិត្ត ក្មួយៗពិត ជាក្លាហាន និងធ្វើបានល្អទាំងអស់គ្នាខុសត្រូវគ្នាបន្តិចបន្តួចប៉ុណ្ណោះ ដូច្នេះក៏សូមអោយក្មួយៗ ខិតខំបន្ថែមសមត្ថភាពខ្លួនបន្ថែមទៀត សម្រាប់ការចូលរួមក្នុងឱកាសក្រោយៗទៀត សូមកុំ បោះបង់នូវក្តីស្រមៃរបស់ខ្លួន៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ