ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៩ខែ ឆ្នាំ២០២២ ស្តីពី​កម្មវិធីឧបត្តម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ
November 04, 2022 អ្នកទស្សនា :

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៩ខែ ឆ្នាំ២០២២ ស្តីពីកម្មវិធីឧបត្តម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុង​ពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាព ការចាក់វ៉ាក់សាំងកូវីដ-១៩ និងទិសដៅអនុវត្តបន្ត

ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឈូរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គ​នាយក​មូលនិធិជាតិជំនួយសង្គម និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៩ខែ ឆ្នាំ២០២២ ស្តីពីកម្មវិធីឧបត្តម្ភសាច់​ប្រាក់ជូន​ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាព ការចាក់វ៉ាក់សាំងកូវីដ-១៩ និងទិសដៅអនុវត្តបន្ត នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ ដោយមានការចូលរពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក មន្ទីរ ពាក់ព័ន្ធ មេឃុំ ចៅសង្កាត់ និងអ្នកអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់។

ឯកឧត្តម ឈូរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានថ្លៃ​ងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីអនុវត្តគម្រោងដែលបានពង្រីកការអនុ វត្តការងារ​តាមចក្ខុវស័យរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងឆ្លុះបញ្ចាំងពីវឌ្ឍនភាពការងារឧបត្ថម្ភ​សាច់ប្រាក់​ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយ​រងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានទាន់ពេលវេលា ម្យ៉ាងទៀតដោយ​មានកិច្ច​សហការ​ពីភាគីពាក់ព័ន្ធ។ ពិសេសមន្រ្តីអនុវត្តកម្មវិធីដែលជាកងទ័ពអាវសរក្នុងការចុះ​អនុវត្តការងារ​អំឡុងការរាតត្បាតនៃជំងឺកូវីដ១៩ ដែលមានអាជ្ញាធរមូលដ្ឋានចូលរួមសហការ​អនុវត្តសកម្មភាព​កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ហើយកម្មវិធីនេះត្រូវបានពានរង្វាន់លេខមួយតំបន់អា​ស៊ានដែលប៉ះ​ពាល់ដោយវិបត្តិកូវីដ ១៩។ ទន្ទឹមនឹងសមិទ្ធផលនេះ យើងមានមោទនៈភាពដែលរាជរដ្ឋាភិបាលបាន​អនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រស្របតាមគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការរបស់រាជរដ្ឋាភិបាល បានផ្ទេរអំណាចមករដ្ឋបាលថ្នាក់ក្រោមជាតិតា​មទិដ្ឋភាព​បច្ចេកទេស ដោយភាពម៉ត់ចត់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃចំពោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានអនុវត្តការងារឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសា​រក្រីក្ររង​ផលប៉ះពាល់ជំងឺកូវីដ-១៩ ជាមន្ទីរស្នូល និងមានការចូលរួមពីមន្ទីរពាក់ព័ន្ធដូចជា មន្ទីរផែនការ មន្ទីរសុខាភិបាល និងមេឃុំ ចៅសង្កាត់។

ហើយបញ្ហាប្រឈមជំរឿនគ្រួសាររងហានិភ័យនៅតាមមូលដ្ឋាន ស្របនឹងគោលនយោបាយគាំ​ព៌ាសង្គមទទួលបានជោគជ័យ សំខាន់គោលនយោបាយគាំព៌ាសង្គមដែលជារឿងរបស់​យើងទាំងអស់គ្នារួមគ្នាទទួលខុសត្រូវ ដើម្បីផលប្រយោជន៍សុខសន្តិភាព ហើយគុណតម្លៃ និងគុណប្រយោជន៍ផ្តល់ជូនប្រជាពលរដ្ឋរបស់យើង ជាចលនាជំរុញកំណើនសេដ្ឋកិច្ច។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ពីសុខទុក និងដោះស្រាយជីវភាពប្រជាពលរដ្ឋក្រីក្រ ការងារគាំព៌ាសង្គម ដែលជាចំណុចសក្តានុពលក្នុងរបបប្រជាធិបតេយ្យ។

 

ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំឱ្យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជួយ​បណ្តុះបណ្តាលជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ ជាអ្នកទទួលបន្ទុកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បី​ចុះធ្វើសម្ភាសជំរឿនប្រជាពលរដ្ឋដែលរងហានិភ័យនៅតាមមូលដ្ឋានដោយការទទួលខុសត្រូវ ដើម្បី​ឱ្យមាននិរន្តរភាពការងារនៅតាមឃុំ សង្កាត់ ម្យ៉ាងទៀតមេឃុំ ចៅសង្កាត់ត្រូវមានលេខកូដ​ក្នុងដៃក្នុង​ការវាយតម្លៃ និងអនុម័ត នៃការធ្វើជំរឿនប្រជាពលរដ្ឋរបស់ខ្លួនដែលរងហានិភ័យ និងប្រជា​ពលរដ្ឋ​ក្រីក្រ។ ទន្ទឹមនោះមន្ត្រីរបស់យើងត្រូវមានឥរិយាបទល្អ នៃការបំរើសេវា​សាធារណៈជូនប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាលបានផ្ទេរអំណាចមកថ្នាក់មូលដ្ឋានប្រកបដោយឆន្ទះ។ យើងត្រូវទទួលយកសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ និងជម្រុញចុះស្រង់ស្ថិតិ និងជំរឿនប្រជាពលរដ្ឋ​រងហានិភ័យនៅ​ក្នុងមូលដ្ឋាន ជាឱកាសជួយប្រជាពលរដ្ឋក្រីក្ររបស់យើង​នៅមូលដ្ឋានឱ្យទទួលបានថវិកា​គាំព៌ាសង្គមនាពេលខាងមុខ។

តាមរបាយការរបស់មន្ទីរសង្គមកិច្ច រយះពេល ៩ខែ ឆ្នាំ២០២២ អ្នកទទួល ផលសរុបចំនួន ៦,៥១៤គ្រួសារ អស់ទឹកប្រាក់សរុប ១១,៤៩៥,០៦៨,០០០រៀល បើធៀប ៩ខែ ឆ្នាំ២០២១  មានចំនួន ១១,៥៧១គ្រួសារ មានការថយចុះ ៥,០៥៧គ្រួសារ ដោយសារប័ណ្ណមួយចំនួនអស់​សុពលភាព និងប័ណ្ណមួយចំនួនត្រូវដកសិទ្ធ៕

ប្រភព៖រដ្ឋបាលខេត្តព្រះសីហនុ 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ