ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្ដាលឡើងវិញស្ដីពី “បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល របស់អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត”
November 04, 2022 អ្នកទស្សនា :

ក្រសួងមហាផ្ទៃ បិទវគ្គបណ្តុះបណ្ដាលឡើងវិញស្ដីពី “បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល របស់អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត” នៅខេត្តក្រចេះ វគ្គបណ្តុះបណ្ដាលឡើងវិញស្ដីពី “បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល របស់អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត រយៈពេ​ល២ថ្ងៃ ធ្វើឡើងនៅខេត្តក្រចេះ ក្រោមអធិបតីភាពកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គ​នាយ​កដ្ឋានរ​​ដ្ឋបាលក្រសួងមហាផ្ទៃ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈ​អភិបាលខេត្តក្រចេះ ដែលសិក្ខាកាមជា​មន្ត្រីបុគ្គ​លិកជួរមុខ និងជួរក្រោយនៃអង្គភាព​ច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីខេត្តចំនួន១៩ ខេត្ត សរុប ១៤៤ នាក់ ។

ក្នុងពិធីឯកឧត្តម វ៉ា ថន អភិបាលខេត្តបានមានប្រសាន៍លើកឡើងថា ៖ ការបង្កើតឱ្យមានយន្ត​ការ​ច្រកចេ​​ញចូលតែមួយនៅគ្រប់ថ្នាក់រដ្ឋបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ពិតជាបានផ្ដល់ភាពងា​​យស្រួល​ដល់ប្រជាពលរដ្ឋក្នុងការស្នើសុំសេវា ដោយសារតែសេវារដ្ឋបាល​​ដែលជាតម្រូវការចាំ​បាច់រប​ស់ប្រ​ជាពលរដ្ឋត្រូវបានប្រមូលផ្ដុំឱ្យមកស្ថិតនៅកន្លែងតែមួយ និងមានការទទួលខុសត្រូវច្បាស់លាស់ ។

ប្រជាពលរដ្ឋអាចមកដាក់ពាក្យស្នើសុំសេវា និងមកទទួលលទ្ធផលសម្រេចវិញនៅកន្លែងតែមួយ ដែល​បានចូលរួមចំណែកកាត់បន្ថយការចំណាយថវិកាក្រៅផ្លូវការ និងសន្សំសំចៃពេលវេលាជូនប្រជាពលរដ្ឋ ។ ទន្ទឹមនេះ ការបង្កើតឱ្យមានយន្តការច្រកចេញចូលតែមួយ ក៏បានចូលរួមចំណែកលើលកម្ពស់ការទ​ទួល​ខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងបង្កើនលទ្ធភាពក្នុងការប្រមូលចំណូល​​នៅ​​ក្នុងមូលដ្ឋា​ននីមួយៗ ដែលចំណូលទាំងអស់នេះត្រូវបានយកប្រើប្រាស់ក្នុងការអភិ​វឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា​ក្នុងមូ​​លដ្ឋា​ន និងបម្រើផលប្រយោជន៍ជាទូទៅសម្រាប់ប្រជាពលរដ្ឋ ។

មានប្រសានស៍បន្ថែមឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ៖ គោលដៅសំខាន់នៃការបង្កើតយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បី​ការ​ធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវារដ្ឋបាល តាមរយៈការប្រមូលផ្តុំសេវានៅកន្លែងតែមួយ និងការបង្ខិ​តសេ​​វាឱ្យទៅកៀកជិតជាមួយនឹងប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាធានាឱ្យការផ្ដល់សេវា​​មានភាពងា​​យស្រួលដល់អ្នកស្នើសុំសេវាតាមរយៈនីតិវិធីសាមញ្ញ រហ័ស មានតម្លាភាព ប្រសិទ្ធភាព និងឆ្លើយ​​តបទាន់ពេលវេលានូវសំណូមពរនានារបស់អ្នកស្នើសុំសេវា ។

សម្រាប់ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាពេលកន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) ដែលមានចក្ខុវិស័យក្នុងការពង្រឹងរដ្ឋបាលថ្នាក់ក្រោ​មជាតិឱ្យកា​​ន់តែមានសមត្ថភាពខ្ពស់ក្នុងការអភិវឌ្ឍមូលដ្ឋាន និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីអ​ភិវឌ្ឍ​កម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។

ឯគឧត្តមបន្តថា ៖ កម្មវិធីជាតិនេះមានសមាសភាគធំៗចំនួន៥ ដែលក្នុងនោះលទ្ធផលរំពឹងទុកនៃស​មា​សភា​គទី៥ បានកំណត់ឱ្យមានការកែលម្អ និងពង្រឹងការអនុវត្តយន្តការច្រកចេញចូលតែមួយ សម្រាប់​ការ​​ផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យការផ្តល់សេវាកាន់តែមានភាពសាមញ្ញ ងា​យស្រួ​ល មានប្រសិទ្ធភាព និងមានតម្លាភាព តាមរយៈការរៀបចំ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិ​​ទ្យា​ព័ត៌មានវិទ្យាសម្រាប់ការផ្តល់សេវា ។ ជាមួយគ្នានេះ កម្មវិធីជាតិក៏បានកំណត់នូវសកម្មភា​ពជាអា​​ទិភា​ពមួយចំនួន ដែលក្នុងនោះសកម្មភាពអាទិភាពជាចម្បង គឺការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអន​ឡាញដែ​​លអ​នុញ្ញាតឱ្យប្រជាពលរដ្ឋអាចស្នើសុំសេវា បង់កម្រៃសេវា និងតាមដានដំណើរការនៃការស្នើសុំ​សេវា​តាមប្រព័ន្ធព័ត៌មានវិទ្យាបានដោយខ្លួនឯង ។

ឯកឧត្តបន្តទៀតថា ៖ មេរៀនទាំងនេះ មិនមានលក្ខណៈជាទ្រឹស្ដីពេកនោះទេ ប៉ុន្ដែវាជាមេរៀនដែ​លបា​នផ្សារភ្ជាប់ជាមួយបទពិសោធន៍ជាក់ស្ដែង ដែលបានអនុវត្តកន្លងមកហើយ ហើយសង្ឃឹមថា មន្រ្តី​បុគ្គ​លិក​ជួរមុខ ​និងជួរក្រោយពិតជាអាចមានសមត្ថភាព និងអាចបំពេញភារកិច្ចទាំងអ​ស់នេះ​បានដោ​យជោ​​គជ័យ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកក្នុងការអនុវត្ដឱ្យបា​នសម្រេចនូវគោ​​លនយោ​បា​យវិម​ជ្ឈការ និងវិសហមជ្ឈការ និងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ៕

ប្រភព៖រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ