ឯកឧត្តម សុខ លូ អញ្ជើញចូលរួមក្នុងសិក្ខាសាលាធុរកិច្ចវៀតណាម-កម្ពុជា ក្រោមប្រធានបទសក្ដានុពលភាពខ្លាំង និងតម្រូវការកិច្ចសហប្រតិបត្តិការនៃបណ្ដាខេត្តភាគយ័ព្យនៃប្រទេសកម្ពុជា
November 03, 2022 អ្នកទស្សនា :

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាធុរកិច្ចវៀតណាម-កម្ពុជា ក្រោមប្រធានបទ សក្ដានុពល ភាពខ្លាំង និងតម្រូវការកិច្ចសហប្រតិបត្តិការនៃបណ្ដាខេត្តភាគយ័ព្យនៃប្រទេសកម្ពុជា នៅស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ លូ បានលើកឡើងថា សិក្ខាសាលានាថ្ងៃនេះ ជាឱកាស មួយបានជួបជុំពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាក្នុងភាពជាដៃគូ ស្វែងរកតម្រូវការ កិច្ចសហប្រតិបត្តិការ ដោយមានស្ថានអគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង ក្នុងសម្រប សម្រួលរាល់ការទំនាក់ទំនងក្នុងកិច្ចសហប្រតិបត្តិការ ព្រមទាំង រៀបចំផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្នា ទៅវិញទៅមក ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែមានភាពរឹងមាំ ក្នុងគោល ដៅការពារផលប្រយោជន៍ធុរកិច្ច និងពីតម្រូវការ កិច្ចសហប្រតិបត្តិការនៃបណ្ដាខេត្តនៅ ភាគពាយ័ព្យ នៃប្រទេសកម្ពុជា ។

 ឯកឧត្តមបានបន្តទៀតថា តាមរយៈនៃកិច្ចសហប្រតិបត្តិការ ដែលមានចំណងសម្ព័ន្ធ មេត្រីភាពជាមួយ រដ្ឋបាលខេត្តបាត់ដំបកន្លងទៅ ជាមួយបណ្ដាខេត្ត-ក្រុងនៃសាធាណរដ្ឋសង្គមនិយមវៀតណាម មានខេត្ត ត្រាវិញ ខេត្តតៃនិញ ខេត្តឡុងអាន ខេត្តក្វាណាម និងទីក្រុងដាណាំង បានបង្ហាញពីភាពរឹងមាំ និងកិច្ច សហប្រតិបត្តិការដ៏ល្អជាមួយគ្នា ហើយកិច្ចសហប្រតិបត្តិការទាំងនោះ គឺផ្ដោតលើឯកសារ កំណត់ហេតុ កិច្ចព្រមព្រៀងលើវិស័យឧស្សហកម្ម វិនិយោគ កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សេវាកម្ម សង្គមកិច្ច វប្បធម៌ អប់រំ កីឡាវប្បធម៌ជាដើម ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ