ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អនុញ្ញាតទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារអង្គការ VERNADOC កម្ពុជា
November 03, 2022 អ្នកទស្សនា :

នៅរសៀល ថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបា​លខេត្តបាត់ដំបង បានអញ្ជើញអនុញ្ញាតទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុ​មការងារអង្គការ VERNADOC កម្ពុជា ដើម្បីស្នើសុំការអនុញ្ញាតរៀបចំសិក្ខាសាលាអន្តរជាតិពីការគូររូ​បឯកសារបែបស្ថាបត្យកម្មលើកទី១ នៅក្នុងខេត្តបាត់ដំបង ដោយផ្ដោតទៅលើអគារប្រវត្តិសាស្រ្ដ​សាលាខេត្តចាស់ និងបណ្ដាអគារបេតិកភណ្ឌផ្សេងៗទៀតនៅក្នុងខេត្តបាត់ដំបង ។

នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកអភិបាលក្រុង លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកស្រីប្រធានគម្រោង VERNADOC CAMBODIA លោកស្រីសាស្រ្ដាចារ្យស្ថាបត្យកម្មនៃសាកលវិទ្យាល័យ រ៉ាំងស៊ីត (ប្រទេសថៃ) ព្រមទាំងអ្នកពាក់ព័ន្ធ​មួយចំនួន នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។

គម្រោងនេះមានការចូលរួមជាលក្ខណៈស្ម័គ្រចិត្តពីសំណាក់បណ្ដាស្ថាបត្យករល្បីៗក្នុងស្រុក និងនៅលើ​សកលលោក ព្រមទាំងនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយកម្មវិធីនេះមាន​គោល​បំណង​រួមចំណែកចូលរួមអភិរក្សមរតកវប្បធម៌ជាតិឱ្យនៅគង់វង្សសម្រាប់ជាពុទ្ធិ និងកេរ្ដិ៍ដំណែលដល់​អ្នកជំនាន់​ក្រោយ និងដើម្បីធ្វើការចងក្រងសំណង់អគារបុរាណចាស់ជាឯកសារ ដើម្បីបណ្ដុះចិត្តដល់អ្នក​ជំនាន់ក្រោយមានចិត្តស្រឡាញ់អគារចាស់ៗផងដែរ ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ខេត្ត​បាត់ដំបងនេះ ជាខេត្តដែលមានសក្ដានុពលលើវិស័យសេដ្ឋកិច្ច ក៏ដូចជាវិស័យទេសចរណ៍ ហើយក្នុង​អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តបាត់ដំបងបានធ្វើការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ​បានយ៉ាងច្រើននាំមុខគេក្នុងបណ្ដារាជធានីខេត្ត ជាខេត្តសម្បូរទៅ​ដោយកន្លែងទេសចរណ៍មិនថាធម្មជាតិ ឬកែច្នៃទេ ហើយសម្បូរទៅដោយកន្លែងដែលជា​លក្ខណៈ​វប្បធម៌ផងដែរ ។ ឯកឧត្តម បានបន្តទៀតថា ការបណ្ដុះគំនិតនេះ គឺជារឿងដែលល្អប្រសើរ ដើម្បី​បណ្ដុះគំនិតដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអ្នកជំនាន់ក្រោយៗទៀតស្រឡាញ់ និងមានការចាប់​អារម្មណ៍ចំពោះសំណង់ស្ថាបត្យកម្មខ្មែរបុរាណ មើលឃើញពីអត្ថប្រយោជន៍នៃសំណង់បុរាណខ្មែរ និងចូលរួមអភិរក្សសំណង់បុរាណទាំងនោះ ឱ្យបានគង់វង្ស និងល្អប្រសើរ ឱ្យខេត្តបាត់ដំបងកាន់តែ​ទាក់ទាញ់បន្ថែមទៀត ហើយខេត្តបាត់ដំបងទៀតសោតស្ថិតក្នុងបណ្ដាញនៃទីក្រុងឆ្លាត (SMART CITY) ដូចនេះនៅពេលខាងមុខទៀតខេត្តបាត់ដំបងនឹងកាន់តែទាក់ទាញថែមទៀតជាក់ជាមិនខាន ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ