ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកា​ន់មុខតំណែង​ម​ន្រ្ដីរាជការចំណុះក្នុងរចនាសម្ព័ន្ធក្នុងមន្ទីរអង្គភាពចំនួន៤ ក្នុងខេត្តបាត់ដំបង
November 03, 2022 អ្នកទស្សនា :

នៅព្រឹកថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាល ខេត្តបាត់ ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្រ្ដីរាជការចំណុះ ក្នុង រចនា​សម្ព័ន្ធមន្ទីរកិច្ចការនារីខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមុខតំណែងគ្រប់គ្រងក្នុងវិស័យអប់រំមធ្យមសិក្សាក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានក្រើន រំលឹកដល់មន្រ្ដីរាជការដែលទើបតែទទួលបានមុខតំណែង និងភារកិច្ចថ្មីនេះ សូមបន្តការខិតខំប្រឹងប្រែង បំពេញការងារដោយមានភាពទំនួលខុសត្រូវ និងត្រូវបន្ត ខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព សាមី ដោយត្រូវមានទំនាក់ទំនងល្អជាមួយមន្រ្ដីដទៃទៀត និងបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ បម្រើ សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរផងដែរ ។

ឯកឧត្តមបានបន្តណែនាំដល់មន្រ្ដីរាជការទាំងអស់ ខិតខំសិក្សារៀនសូត្រ ពិសេសត្រូវមានការស្រាវជ្រា វឱ្យបានច្រើននូវលិខិតបទដ្ឋានថ្មីៗ ឬច្បាប់ថ្មីដែលត្រូវបានកែសម្រួលជាបន្តបន្ទាប់ ដោយយើងមិនត្រូ វយករឿងរ៉ាវពីមុនៗមកធ្វើការអនុវត្តខុសពីនីតិវិធីដែលត្រូវបានកែសម្រួលឡើយ ។ ឯកឧត្តមបានបន្ត ទៀតថា ចំពោះមន្ត្រីរាជការ ដែលទើបប្រកាស ចូលកាន់មុខតំណែង នឹងទទួលភារកិច្ចថ្មីនាពេលនេះ គឺបានឆ្លងកាត់ ការវាយតម្លៃ ពីគណៈអភិបាលខេត្ត ក៏ដូចជា ការវាយតម្លៃ របស់មន្ទីរ អង្គភាព សាមី យ៉ាងត្រឹមត្រូវ តាមរយៈការពិនិត្យមើលសកម្មភាពការងាររបស់មន្រ្ដីរបស់ខ្លួន  ដូច្នេះសូមឱ្យមន្រ្ដី រាជការទាំងអស់កុំមានការអាក់អន់ស្រពន់ចិត្ត ហើយសូមព្យាយាមបំពេញភារកិច្ចរបស់ខ្លួនឱ្យបា នល្អបន្តទៅមុខទៀត ៕

ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ