រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីប្រគល់វិញ្ញាបនបត្រកម្មវិធីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិជូនរដ្ឋបាលខណ្ឌ សង្កាត់ ប្រចាំឆ្នាំ២០២០-២០២១
November 03, 2022 អ្នកទស្សនា :

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០១ ខែវិច្ជិកា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីប្រគល់វិញ្ញាបនបត្រកម្មវិធីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិជូនរដ្ឋបាលខណ្ឌ សង្កាត់ ប្រចាំឆ្នាំ២០២០-២០២១ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ។

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម  ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សង្កាត់ជាប្រចាំរាល់ខែ ដោយដាក់ទិសដៅអោយបានច្បាស់លាស់ បញ្ហាប្រឈមនានា សំដៅធ្វើយ៉ាងណាឱ្យការងាររបស់ខ្លួនដំណើរការទៅដោយរលូន រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់និងបរិស្ថានល្អ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ត្រូវរួមគ្នាសហការគ្នាដើម្បីធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញរបស់យើងមានទាំងសន្តិសុខសណ្ដាប់ធ្នាប់ សោភ័ណភាព និងបរិស្ថានល្អពិសេស ការពិនិត្យទៅលើមូលដ្ឋានរបស់ខ្លួន ពាក់ព័ន្ធនឹងសំរាម ធូលីជាដើម ដោយធ្វើការរាយការណ៍ក៏ដូចជាអន្តរាគមន៍ដើម្បីយកសំរាមនិងធូលីចេញពីដងផ្លូវនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនអោយអស់។

ឯកឧត្ដម ក៏បានបញ្ជាក់ផងដែរថា កន្លងមកនេះ ពិសេសក្នុងដំណាក់កាល នៃការរីករាលដាលជម្ងឺcovid -19 ទាំងខណ្ឌ ទាំងសង្កាត់និងមន្ទីរពាក់ព័ន្ធបានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយបំពេញការងារនេះ មិនថាថ្ងៃឬយប់ឡើយ រហូតទទួលបានជោគជ័យនិងបានបើក
ដំណើរការ សេដ្ឋកិច្ចប្រទេសឡើងវិញ ដែលគិតមកពីនេះ ភាពជោគជ័យក្នុងការទប់ស្កាត់ covid -19 មានរយៈពេលមួយឆ្នាំគត់។

ឯកឧត្ដម ឃួង ស្រេង ក៏បានជម្រុញអោយអាជ្ញាធរខណ្ឌ សង្កាត់ បន្តបំរើប្រជាពលរដ្ឋបន្ថែមទៀតពិសេស ការផ្តល់សេវាសង្គមជូនប្រជាពលរដ្ឋ ដើម្បីទទួលបានការគោរពស្រលាញ់និងជឿទុកចិត្តពីប្រជាពលរដ្ឋ រហូតដល់ពួកគាត់បោះឆ្នោតអោយយើងនៅឆ្នាំ២០២៣ខាងមុខ។ ការផ្តល់សេវានៅទីណាល្អ ទីនោះប្រជាពលរដ្ឋ កាត់បន្ថយបាននូវភាពក្រីក្រនិងកាត់បន្ថយអំពើហឹង្សាផងដែរ។ ខណ្ឌ សង្កាត់បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបានពន្ទុះច្រើន ឈាន់ទៅទទួលបានចំណាត់ថ្នាក់ផ្កាយច្រើន។ លើកកំពស់សេវាសង្គមជួយប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះ និងជម្រុញបានអោយសង្កាត់ ខណ្ឌ ជម្រុញ ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នា និងទាន់ពេល។

គួរបញ្ជាក់ថា៖ ចំពោះលទ្ធផលនៃការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្អែកតាមលទ្ធផលដែលក្រសួងមហាផ្ទៃ បានធ្វើការពិនិត្យវាយតម្លៃ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២០-២០២១ គឺរាជធានីភ្នំពេញ ទទួលបាន
ពាន់រង្វានជើងឯកចំនួន ២ខណ្ឌ និង២សង្កាត់ រួមមាន៖ រដ្ឋបាលខណ្ឌមានជ័យ ទទួលបានជ័យលាភីជើងឯកលេខ២។

រដ្ឋបាលខណ្ឌកំបូល ទទួលបានជ័យលាភីជើងឯកលេខ៣  រដ្ឋបាលសង្កាត់បឹងកេងកងទី១ ទទួលបានជ័យលាភីជើងឯកលខ១ រដ្ឋបាលសង្កាត់បឹងកេងកងទី២ ទទួលបានជ័យលាភីជើងឯកលេខ៤
(បានប្រគល់ជូនរួចដោយក្រសួងមហាផ្ទៃកាលពី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់
សុខាភ្នំពេញ)។

ចំពោះពានរង្វាន់ផ្កាយសេវាសង្គមដែលត្រូវធ្វើពីធីប្រគល់ជូននេះ រួមមាន៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ផ្កាយ៣ រដ្ឋបាលខណ្ឌចំនួន៩ ទទួលបានផ្កាយ៣ រដ្ឋបាលខណ្ឌចំនួន៣ ទទួលបានផ្កាយ២។ ចំណែករដ្ឋបាលសង្កាត់ចំនួន២៨ទទួលបានផ្កាយ៣ រដ្ឋបាលសង្កាត់ចំនួន១៥ទទួលបានផ្កាយ២និងរដ្ឋបាលសង្កាត់ចំនួន៨ទៀតទទួលបានផ្កាយ១៕

ប្រភព៖ រដ្ឋបាលរាជធានីភនំេពេញ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ