ឯកឧត្តម​ ជា​ សុមេធី​ ប្រជុំត្រៀមរៀបចំកម្មវិធីបំបែកកំណត់ត្រាទូក​ ង​ វែងជាងគេ​លើពិភពលោក និងពិធីប្រណាំងទូក ង
October 13, 2018 អ្នកទស្សនា :

ថ្ងៃសៅរ៍៤កើត ខែអស្សុជ​ ឆ្នាំច​ សំរឹទ្ធិ​ស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ​ឆ្នាំ២០១៨​ ឯកឧត្តម​ ជា​ សុមេធី​ អភិ បាលខេត្តព្រៃវែង​ និង​លោកជំទាវ​ ព្រមទាំង​ឯកឧត្តម​ ស​ សុខា ប្រធាន​គណ:កម្មការផលិតទូក ង វែងជាងគេលើពិភព លោក និងលោកជំទាវ​ បានប្រជុំដើម្បីរៀបចំកម្មវិធីបំបែកកំណត់ត្រាឯកទគ្គកម្ម ទូក​ ង​ វែងជាងគេ​លើពិភពលោក និងពិធីប្រណាំងទូក ង​ ខេត្តព្រៃវែង​ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២-១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ នៅឃុំអ្នកលឿង​ ស្រុកពាមរក៏​ ខេត្តព្រៃវែង​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងលោកជំទាវ​ អមដោយ​ Mr.Patel Pravin Jasmatbhai តំណាង​ Guinness World Records៕​គឹមអាន

ប្រភព៖​ រដ្ឋបាលខេត្តព្រៃវែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ