អភិបាលខេត្តកំពង់ធំ អញ្ជើញអបអរសាទរ ពិធីដាំកូនឈើនៅក្នុងសួនអនុស្សាវរីយ៍អាពាហ៍ពិពាហ៍ខេត្តកំពង់ធំ ដែលរៀបចំដោយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
November 01, 2022 អ្នកទស្សនា :

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ អភិបាលខេត្តកំពង់ធំ អញ្ជើញអបអរសាទរ ពិធីដាំកូនឈើនៅក្នុងសួនអនុស្សាវរីយ៍អាពាហ៍ពិពាហ៍ខេត្តកំពង់ធំ ដែលរៀបចំដោយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេ​ត្តកំពង់ធំ ព្រមទាំងបានលើកទឹកចិត្តឱ្យគូរស្រករថ្មី សូមចូលរួមដាំកូនឈើមួយដើមក្នុងមួយគូរ នៅសួនអនុស្សាវរីយ៍អាពាហ៍ពិពាហ៍វល្លិ៍យាវខេត្តកំពង់ធំ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងចំបក់ ឃុំវល្លិ៍យាវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានទីតាំងមិនស្ថិតនៅឆ្ងាយពីទីរួមខេត្ត និងទីប្រជុំជននោះទេ ដែលមានផ្ទៃដីសរុប ប្រមាណ ១៥ហិចតា។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្តថា ក្រៅពីការដាំកូនឈើនៅសួនអនុស្សាវរីយិ៍អាពាហ៍ពិពាហ៍ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ រួមគ្នាដាំដើមឈើឡើងវិញ នៅតាមលំនៅដ្ឋាន វត្តអារាម សាលារៀន សួន តាមដងផ្លូវសាធារណៈ ក៏ដូចជាតាមមន្ទីរអង្គភាព ជាដើម ដើម្បីលើកស្ទួយ ស្តារឡើងវិញ ឱ្យមានភាពល្អប្រសើរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ