រដ្ឋបាលខេត្តកំពង់ឆ្នាំ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការអនុវត្តនិតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រថ្មី និងជំរុញដំណើរការកំណត់អត្តសញ្ញាណកម្មគ្រួសារងាយរងហានិភ័យ
October 31, 2022 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ឆ្នាំ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការអនុវត្តនិតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រថ្មី និងជំរុញដំណើរការកំណត់អត្តសញ្ញាណកម្មគ្រួសារងាយរងហានិភ័យ ក្រោមអធិបតីភាព ឯកឧត្ដម អម សុភា អភិបាលរងខេត្ដកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រីប្រធានមន្ទីរអង្គភាព ជុំវិញខេត្ដ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ក្រុមការងារអត្តសញ្ញាណកម្ម មន្ទីរពេទ្យបង្អែក តំណាងកាកបាតក្រហម មន្ត្រីបច្ចេកទេសអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។

ក្នុងកិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង
១. ផ្សព្វផ្សាយការអនុវត្តនិតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រថ្មី ដល់បណ្តាមន្ទីរអង្គភាពជុំវិញខេត្ត និង អ្នកផ្តល់សេវា ជាពិសេសអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ ឲ្យបាន យល់ ទូលំ ទូលាយ ពីការ កំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងកំណត់គ្រួសារងាយរងហានិភ័យ។
២.ផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រថ្មី និងការប្រើប្រាស់ កម្មវិធីសាធារណៈ (Public IDPoor App )
៣.ជំរុញដំណើរការកំណត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យ ដើម្បីទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល សម្រាប់ជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីវិបត្តិ-កូវីដ ១៩ និងផលប៉ះពាល់នៃអតិផរណា 
៤. ផ្ដល់ឱកាសឱ្យមន្ទីរអង្គភាព អ្នកផ្ដល់សេវានានា អ្នកពាក់ព័ន្ធទាំងអស់ទទួលព័ត៌មាន ស្ដីពី ប្រភព ទិន្នន័យ ការប្រើ ប្រាស់ទិន្នន័យគ្រួសារក្រីក្រ ដើម្បីផ្ដល់សេវាដល់គ្រួសារក្រីក្រឱ្យចំគោលដៅ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ