ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខា ចែកជូនអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងចំនួន ១៨៣នាក់
October 31, 2022 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខា ចែកជូនអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងចំនួន ១៨៣នាក់ ក្នុងនោះមាន ស្ត្រីសម្រាលកូន និងអ្នកជំងឺទូទៅ កុមារ ចាស់ជរា ជនពិការ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ អនុប្រធាន សមាជិកគណៈកម្មាធិការសាខា និងមន្រ្តីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្ដមនៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ។

អំណោយដែលអ្នកជំងឺម្នាក់ៗទទួលបានរួមមាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ឃីត ១កញ្ចប់(មុង ១ ភួយ ១ ក្រមារ ១ សារុង ១) និងថវិកាមួយចំនួន។ ជាមួយគ្នានោះ ខ្ញុំបាទក៏បានឧបត្ថម្ភដល់បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តចំនួន៣៣នាក់ នូវថវិកាមួយចំនួនផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ