អភិបាលខេត្តកែបជំរុញកងកម្លំាងនគរបាលប្រចាំការនៅរមណីយដ្ឋានកោះទន្សាយ​ទាំងអស់​ពង្រឹងការរក្សាសន្តិសុខ​ និងសុខសុវត្ថិភាពជូនភ្ញៀវទេសចរណ៍
October 10, 2018 អ្នកទស្សនា :

ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានមានប្រសាសន៍ថា​ កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តន៏ តាមការណែនាំចង្អុលបង្ហាញ តម្រង់ទិសរបស់ប្រធានអង្គភាព និងគណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្តឲ្យបានម៉ឺង​ម៉ាត់ ដើម្បីបន្តការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ ជូនភ្ញៀវទេសចរណ៍​ និងប្រជាពលរដ្ឋ នៅលើកោះ ដែលជារមណីដ្ឋានដ៏មានប្រជាប្រិយភាពរបស់ខេត្ត​ ដែលវាជាកត្តាដ៏សំខាន់សម្រាប់ទាក់ទាញទេសចរណ៍ជាតិ អន្តរ​ជាតិបានកាន់ច្រើនបនកថែមទៀត។ ​

ឯកឧត្តមអភិបាលខេត្ត​ មានប្រសាសន៍បែបនេះក្នុងឱកាសដែល​ ឯកឧត្តម​ ព្រមទាំងលោកស្នងការនគរបាលខេត្តកែប និងប្រតិភូអមដណើរជាច្រើន​ នៅព្រឹកថ្ងៃពុធ​ ០១កើត​ ខែអស្សុជ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.​ស​២៥៦២​ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ អញ្ជើញចុះសួរសុខទុក្ខកងកម្លំាងនគរបាលខេត្តចុះប្រចាំការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅ រមណីយដ្ឋានកោះទន្សាយ។ ​

ជាមួយគ្នានោះដែរ​ ឯកឧត្តមអភិបាលខេត្ត​បាន នាំយកថវិកាចំនួន​ ៥00,000រៀល, អង្ករ៣បាវ,​ទឹកសុទ្ធ១៦យួរ,​ មី១៣កេស,​ ទឹកក្រូច៥កេស,​ ទឹកត្រី៥យួរ,​ ទឹកសុី៥យួរ,​ ទឹកដោះគោ២កេស,​ ទឹកត្រី​៥​យួរ​ និងអាវការពារ៦អាវ ផ្តល់អោយកងកម្លំាងនគរបាលប្រចាំការនៅ​រមនីយដ្ឋានកោះទន្សាយ​ផងដែរ៕​ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ