កំលាំងសមត្ថកិច្ចខេត្តកែប​ រៀបចំពង្រឹងសណ្តាប់ធ្នាប់តាមបណ្តាឆ្នេរ​ ដើម្បីបង្កើនសោភ័ណភាព​ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន
October 05, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃសុក្រ១១រោចខែភទ្របទឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២ត្រូវនឹងថ្ងៃទី០៥ខែតុលា ឆ្នាំ២០១៨ ក្រោយពីរដ្ឋបាលខេត្តបានបើកកិច្ចប្រជុំក្រុមការងារ និងអាជីវករ ដើម្បីត្រៀមរៀបចំនិងគ្រប់គ្រងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណ:នៅតាមបណ្តោយឆ្នេររបស់ខេត្តកែប លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បានចាត់តាំងផែនសណ្តាប់ធ្នាប់ ចុះសហការជាមួយមន្ទីរទេសចរណ៍ខេត្តកែប ចុះត្រួតពិនិត្យ ណែនាំគ្រប់មូលដ្ឋានអាជីវកម្មតំបន់ទេសចរណ៍ឆ្នេរ និងផ្សារក្តាមទាំងអស់ត្រូវដាក់បង្ហាញតម្លៃ តាមផលិតផល និងសេវាកម្មរបស់ខ្លួន​ ហើយប្រសិនករណីបើពុំគោរពតាមការណែនាំនោះទេ​ នឹងមានវិធានការពិន័យតឹងរឹងបំផុត។

ដោយឡែកលោកស្នងការនគរបាលខេត្ត ក៏បានចាត់តាំងកំលាំងនគរបាលខេត្ត ក្រុង ស្រុកនិងប៉ុស្តិ៍រដ្ឋបាល បន្តពង្រឹងការ គ្រប់គ្រងសន្តិសុខ សុវត្ថិភាពនៅគ្រប់គោលដៅសំខាន់ៗ និងជម្រុញឲ្យមានការបង្កើតបណ្តាញសន្តិសុខស្ម័គ្រចិត្ត នៅតាមមូលដ្ឋានតាមរយះការចូលរួមពីប្រជាពលរដ្ឋ ប្រតិបត្តិករទេសចរណ៍ និងអាជីវករផងដែរ៕​ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ