កំពង់ឆ្នាំង៖ នាថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ ថ្នាក់់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានអង្គភាពជុំវិញខេត្ត គណៈអភិបាលក្រុង ស្រុក ប្រធានការិយាល័យអង្គភាពជុំវិញស្រុកចូលរួមផងដែរ។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ៧០៩ អនក្រ.តត ចុះថ្ងៃអង្គារ៍ ៤កើត ខែភទ្របទ ឆ្នាំខាលឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២២ ត្រូវបានផ្ទេរភារកិច្ច លោក វន ស៊ីផា ពីអភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ ទៅជា អភិបាលនៃគណៈអភិបាល ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់់ឆ្នាំង