រដ្ឋបាលខេត្តតាកែវ រៀបចំវេទិកាផ្គត់ផ្គង់រវាងអ្នកផលិត និងអ្នកទិញនៅក្នុងខេត្តតាកែវ
September 28, 2022 អ្នកទស្សនា :

តាកែវ ៖ ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ និងឯកឧត្តម ខាន់ សុខា ភិបាលរង នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាជំរុញចលនាភូមិមួយ ផលិតផលមួយ វេទិកាផ្គូផ្គងរបវាងអ្នកផលិត និងអ្នកទិញ គម្រោងអភិវឌ្ឍន៍អាជីវកម្មប្រកប ដោយសុច្ចរិចភាព និងការទទួលបានទីផ្សារមសម្រាប់អ្នកផលិតក្នុងស្រុក នៃខេត្តតាកែវ ដែលវេទិកានេះ បានរៀបចំឡើងនៅសាលប្រជុំអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តតាកែវ ។

ក្នុងវេទិកាខាងលើនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីរ  លោក លោកស្រីប្រធាន អនុប្រធាន្ទីរពាក់ព័ន្ធ  លោក លោកស្រី អភិបាលរងស្រុក/ក្រុង  ដែលជាសមាជិកគណកម្មាធិការខេត្ត និងជាលេខាធិការដ្ឋានខេត្តជំរុញភូមិមួយ ផលិតផលមួយ រួមទាំងតំណាងផលិតកសិកម្ម ផលិតឧស្សាហកម្ម  និងសេវាកម្មទេសចរណ៍ជាច្រើននាក់។

សូមបញ្ជាក់ថា ក្នុងកម្មវិធីនេះដែរ ក៏មានការអនុញ្ញាតឱ្យខាងម្ចាស់ផលិតផលកសិកកម្ម និងម្ចាស់ផលិតផលឧស្សាហកម្មផ្សេងៗ ឡើងធ្វើជាបទបង្ហាញជូនដល់អង្គពិធីទាំងមូលបានទស្សនាទុកជាចំណេះដឹង និងបទពិសោធន៍ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ