ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងជា អភិបាលរង នៃគណៈអភិបាលស្រុកជលគិរីចំនួន ០២រូប
September 28, 2022 អ្នកទស្សនា :

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២២នេះ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងជា អភិបាលរង នៃគណៈអភិបាលស្រុកជលគិរីចំនួន ០២រូប ក្រោមវត្តមានលោក នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក អភិបាល អភិបាល រងស្រុកជលគិរី កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការសាលា ស្រុកជាច្រើនរូបទៀត។

យោងតាមប្រកាសស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (លេខ ៤៨៩០ ប្រក) និង( លេខ ៤៨ ៨៩ ប្រក) ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០ ២២ បានសម្រេច លោក ម៉ុន វុត្ថាឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៣ ជាអភិបាលរង នៃគណៈអភិបាលស្រុកជលគីរី និង លោកស្រី ទេស សុវណ្ណា  ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៥ ជាអភិបាលរង នៃគណៈអភិបាលស្រុកជលគីរី។ នៅក្នុងឱកាលនោះ លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភក្នុងកម្មវិធី ចំនួន ១លានរៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ