រដ្ឋបាលខេត្តសៀមរាប ដឹកនាំក្រុមយុវជនចូលរួមដាំកូនឈើ​ និងឫស្សី នៅស្រុកវារិន
October 05, 2018 អ្នកទស្សនា :

នៅថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ លោក ទៀ សីហា អភិបាលរងខេត្តសៀមរាប និងជាប្រធានសហភាពសហព័ន្ធយុវជនខេត្តសៀមរាប បានដឹកនាំក្រុមយុវជនចូលរួមក្នុងពិធីស្តារព្រៃឈើ និងផែនទេសភាពជាមួយប្រជាសហគមន៍នៅស្រុកវារិន ខេត្តសៀមរាប។

ពិធីនេះត្រូវបានសហការរៀបចំដោយមន្ទីរបរិស្ថានខេត្តសៀមរាប​ រដ្ឋបាលខណ្ឌព្រៃឈើខេត្តសៀមរាប និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)៕

ក្នុងពិធីនេះដែរ លោក អភិបាលរងខេត្ត និងក្រុមការងារ បានដាំកូនឈើ​ និងឫស្សីបន្ថែមចំនួន ២៨,៣៩១ ដើម លើផ្ទៃដីចំនួន ៨ហិចតា នៅក្នុងតំបន់ទីជម្រាលឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប ដើម្បីជាប្រយោជន៍សម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធអេកូឡូស៊ី​ និងជីវភាពរស់នៅរបស់ប្រជាកសិករតាមជនបទ។ អែមមី

ប្រភព៖​ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ