រដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងចំនួន ១៧៥គ្រឿង សំរាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឧិកាសបុណ្យភ្ជុំបិណ្ឌដោយមិនយកប្រាក់
September 27, 2022 អ្នកទស្សនា :

នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២​ រដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងចំនួន ១៧៥គ្រឿង សំរាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឧិកាសបុណ្យភ្ជុំបិណ្ឌដោយមិនយកប្រាក់ ក្រោមការអញ្ញើញទៅពិនិត្យផ្ទាល់ដោយពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ សូមស្វាគមន៏ដោយក្តីញញឹម ក្នុងការបំរើបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងឧិកាសបុណ្យភ្ជុំបិណ្ឌដោយគោរពតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ រថយន្តក្រុងទាំង ១៧៥គ្រឿង របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានបែងចែកសំរាប់ដឹកជញ្ជូនប្រជាពលរដ្ឋចេញពីរាជធានីភ្នំពេញ តាមច្រកចេញចូលរាជធានីភ្នំពេញគឺតាមតម្រាយផ្លូវជាតិទាំង៦ចេញទៅបណ្តាខេត្តក្រុងនានាចំនួន ១២០គ្រឿង។

សូមបញ្ជាក់ថា៖សម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តចំនួយ៥៥គ្រឿង។ ការចេញដំណើរចាប់ពីម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញានេះ។ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកនាព្រឹកថ្ងៃទី២៣កញ្ញានេះ បានថ្លែងថា៖ អនុវត្តតាមអនុសាសន៏របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជូនរថយន្តចំនួន ១៧៥គ្រឿង ទៅ ១៨០គ្រឿង ចាំដឹកបងប្អូនប្រជាពលរដ្ឋ ទៅស្រុកកំណើតតាមបណ្តាខេត្ត ក្រុងនានាក្នុងឧិកាសបុណ្យភ្ជុំបិណ្ឌនេះ ដោយមិនយកប្រាក់ទាំងទៅទាំងមក។

នេះជាការគិតគូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការសម្រាលការចំណាយរបស់បងប្អូនប្រជាពលរដ្ឋយើងក្នុងពេលទៅលេងស្រុកកំណើតនាឧិកាសនេះ។ ឯ.ឧបន្តថា៖ការអនុវត្តការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយរថយន្តក្រុងដោយមិនយកប្រាក់ ក៏ជាការរួមចំណែកកាត់បន្ថយការ តម្លើងថ្លៃរថយន្តដឹកជញ្ជូនអ្នកដំណើររបស់ក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួន ដែលតែងតម្លើងថ្លៃធ្វើដំណើរនៅពេលមានបុណ្យទានម្តងៗ។ឯកឧត្តម បន្ថែមទៀតថា ៖ ភ្ជុំឆ្នាំនេះយើងឃើញបងប្អូនប្រជាពលរដ្ឋបានសំរុកទៅលេងស្រុកកំណើតតាមរយះរថយន្តក្រុងដឹកអ្នកដំណើររបស់រដ្ឋបាលរាជធានីភ្នំពេញមានសន្ទុះកើនឡើងដោយបងប្អូនបានយល់ឃើញថា រថយន្តក្រុងដឹកអ្នកដំណើររបស់យើងងាយស្រួលជិះ,មានផាសុខភាព ,មានសុវត្ថិភាព និងជិៈមិនបង់ប្រាក់ថែមទៀត។ តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលជានិច្ចកាលតែងបានគិតគូពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ពិសេសនៅពេលប្រជាពលរដ្ឋជួប ការលំបាកគឺមានសម្តេចនៅក្បែរបងប្អូនជានិច្ច៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ