រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ ថ្នាក់ក្រុង ស្រុក និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង
September 22, 2022 អ្នកទស្សនា :

កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ ថ្នាក់ក្រុង ស្រុក និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក នៃ ចារី អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក និងលោក លោកស្រីមេឃុំ ស្មៀនឃុំ និងអង្គការសង្គមស៊ីវិល នៅក្នុងស្រុកជាច្រើនរូប។

លោក នៃ ចារី អភិបាលរងខេត្ត បានមានប្រសាសន៍ឱ្យដឹងថា វេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥)ខេត្ត និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រុង ស្រុក របស់ខេត្តកំពង់ឆ្នាំង នាពេលនេះ គឺដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួលបន្ស៊ីនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និង អ្នកពាក់ព័ន្ធនានា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាព។

លោកអភិបាលរងខេត្ត បានជម្រុញអោយអង្គសិក្ខាសាលាទាំងអស់ បន្តសកម្មក្នុងការតាមដាននូវបទបង្ហាញ ដើម្បីពិភាក្សាឱ្យបានផុលផុស និងស៊ីជម្រៅ ធ្វើការវិភាគឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីផ្ដល់យោបល់លើគម្រោងសកម្មភាពជាអាទិភាពដែលមិនទាន់មានការសន្យាគាំទ្ររបស់កម្មវិធីវិនិយោគខេត្ដ ក្រុង ស្រុកនិងធ្វើការប្រមើលមើលពីសក្ដានុពលធនធានក្នុងមន្ទីរជំនាញ និងលទ្ធភាពធនធានផ្សេងៗ ដែលបានពីថ្នាក់ជាតិតាមរយៈក្រសួង ឬធនធានពីអង្គការជាតិ អន្ដរជាតិ សប្បុរសជន និងពីប្រភពផ្សេងៗ ហើយធ្វើការវិភាគពីសូចនាករ ព្យាករណ៍ពីសកម្មភាពដែលនឹងត្រូវវិនិយោគនាពេលអនាគត ដើម្បីគាំទ្រគម្រោងវិនិយោគខេត្ដ ក្រុង ស្រុក ដែលបានលើកឡើងក្នុងវេទិកាពិគ្រោះយោបល់ នាឱកាសនេះ និងសំណូមពរដល់អង្គការជាតិ អន្ដរជាតិ សមាគមទាំងអស់ដែលជាដៃគូអភិវឌ្ឍន៍ សូមពិនិត្យ លើគម្រោងសកម្មភាពជាអាទិភាពដែលបានលើកឡើងសម្រាប់កម្មវិធីវិនិយោគខេត្ដ ក្រុង ស្រុក និងតារាងម៉ាទ្រិចគម្រោងជាអាទិភាពក្រុង ស្រុក៕

ប្រភពើ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ