ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំសណ្ដាប់ធ្នាប់ និងការរក្សាសន្ដិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
September 20, 2022 អ្នកទស្សនា :

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំសណ្ដាប់ធ្នាប់ និងការរក្សាសន្ដិសុខសុវត្ថិភាព ជូន ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ការរៀបចំសណ្ដាប់ធ្នាប់នៅតំបន់រមណីយដ្ឋានភ្នំសំពៅ និងកិច្ចប្រជុំត្រៀមរៀបចំការងារ រៀបចំសណ្ដាប់ធ្នាប់ ឬការងារមួយចំនួនសម្រាប់ពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបនាពេលខាងមុខនេះ

នៅរសៀលថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាល ខេត្ត បាត់ដំបង អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំសណ្ដាប់ធ្នាប់ និងការរក្សាសន្ដិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ការរៀបចំសណ្ដាប់ធ្នាប់នៅតំបន់រមណីយដ្ឋានភ្នំសំពៅ និងកិច្ចប្រជុំត្រៀម រៀបចំការងារ រៀបចំសណ្ដាប់ធ្នាប់ ឬការងារមួយចំនួនសម្រាប់ពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបនាពេ លខាងមុខនេះ។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុងស្រុកទាំង១៤ក្នុងខេត្ត និង មន្រ្ដីរាជការ ពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលក្រុងស្រុកទាំងអស់ ត្រូវ តែខិតខំក្នុងការដាក់កម្លាំងសម្រាប់ការងារសន្ដិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងឱកាសរដូវកាលពិធីបុណ្យភ្ជុំបិណ្ឌនេះ ដោយមិនត្រូវលែងដៃឡើយ ធ្វើយ៉ាងដើម្បីផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ មិនមាន ភាពភ័យខ្លាចពាក់ព័ន្ធទៅនឹងបញ្ហាសុវត្ថិភាពដល់ប្រជាពលរដ្ឋឡើយ ។

មិនត្រឹមតែរក្សាសុខសុវត្ថិភាពតែប៉ុណ្ណោះទេ តែត្រូវតែចូលរួមធ្វើការផ្សព្វផ្សាយដល់ប្រជាពល រដ្ឋ អំពី ជំងឺកូវីដ-១៩ ក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនានា និងបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩នេះ ព្រោះជម្ងឺនេះមិនទាន់បាត់ទៅណាឡើយ ដូចនេះសូម កុំភ្លេច ជំងឺកូវីដ-១៩ឱ្យសោះ ក្នុងនោះឯកឧត្តម ក៏បានណែនាំដល់អាជ្ញាធរក្នុងការរៀបចំជាបដា ឬធ្វើការផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពីបញ្ហាគ្រឿងញៀន និងការយល់ដឹងអំពីច្បាប់ចរាចរណ៍ ផ្លូវគោកឱ្យកាន់តែមានការយល់ដឹងខ្ពស់ ពិសេសត្រូវធ្វើការផ្សព្វផ្សាយនៅតាមតំបន់រមណីយដ្ឋានសំ ខាន់ៗនានា នៅក្នុងខេត្តបាត់ដំបង ។

ពាក់ព័ន្ធនឹងការរៀបចំសណ្ដាប់ធ្នាប់តំបន់រមណីយដ្ឋានភ្នំសំពៅ ឯកឧត្តម សុខ លូបានបញ្ជាក់ផងដែរ ថា រដ្ឋបាលខេត្តបានចេញគោលការណ៍ដល់រដ្ឋបាលស្រុក បាណន់ក្នុងការសិក្សាលទ្ធភាពក្នុងការរៀប ចំសណ្ដាប់ធ្នាប់ នៅលើភ្នំសំពៅ និងតំបន់រមណីយដ្ឋានតែប៉ុណ្ណោះ ពោលគឺត្រូវរៀបចំសណ្ដាប់ធ្នាប់ ឡើងវិញ ព្រោះដោយសារតែកន្លងមកនេះ នៅតំបន់រមណីយដ្ឋានភ្នំសំពៅនេះ គឺហាក់បីដូចជាមានភាព អាណាធិបតេយ្យ មានសំណង់តូបរញ៉េរញ៉ៃនៅលើភ្នំ សង់ជាតង់កៅស៊ូ គ្មានរបៀបរៀបរយឡើយ ដោយប្រការនេះហើយទើបរដ្ឋបាលខេត្តបានធ្វើការប្រជុំពិនិត្យមើលលទ្ធភាពក្នុងការរៀបចំសណ្ដាប់ឡើងវិញ ក្នុងន័យដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកំសាន្តភ្នំ សំពៅឱ្យកាន់តែ ច្រើនឡើងៗ ។

 ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំសណ្ដាប់ធ្នាប់ភ្នំសំពៅនេះ នឹងនៅតែបន្តធ្វើការរៀបចំដដែល ដោយ ក្នុងនោះរដ្ឋបាលខេត្តនឹងគិតគូរឱ្យហើយរួចជាស្រេចចំពោះផលប៉ះពាល់ និងការដោះស្រាយ ជូនប្រ ជាពលរដ្ឋផងដែរ។ ចំណែកពាក់ព័ន្ធនឹងការរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបនៅខេត្ត បាត់ដំបង ឯកឧត្តមបានមានប្រសាសន៍លើកឡើងថា មិនខុសពីបណ្ដាឆ្នាំកន្លងទៅដែរ នៅឆ្នាំនេះក៏ នឹងមានការ រៀបចំការតាំងពិព័រណ៌ផលិតផល ការរៀបចំកម្មវិធីកំសាន្ដនានា ដោយសិល្បករមកពីអង្គការហ្វារពន្លឺ សិល្បៈជូនប្រជាពលរដ្ឋទស្សនា ការរៀបចំកន្លែងបាញ់កាំជ្រួចដែលមានសុវត្ថិភាពមិនបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋដែលមកកំសាន្ត ជាពិសេសត្រូវតែចាត់កម្លាំងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យ បានគ្រប់គ្រាន់ដើម្បីធានាថាប្រជាពលរដ្ឋដែលអញ្ជើញមកកំសាន្តនាឱកាសពិធីបុណ្យអុំទូកនិង បណ្ដែតប្រទីបនេះមិនមានភាពភ័យខ្លាចផ្នែកសុវត្ថិភាពនោះឡើយ ជាពិសេសត្រូវយកចិត្តទុកដាក់ ចំពោះកីឡាករអុំទូកដែលចូលរួមនាឆ្នាំនេះ ដើម្បីប្រាកដថាកីឡាករបានចូលរួមប្រណាំងទូកនៅ ខេត្តប្រកបដោយសប្បាយរីករាយ និងគ្មានបញ្ហាអ្វីចោតលើកីឡាករឡើយ ៕

ប្រភព ​៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ