រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងខេត្ត
September 20, 2022 អ្នកទស្សនា :

កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីដាក់ចេញផែនការការងារយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងខេត្ត  ដោយមានការអញ្ជើញចូលរួមពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការរង មេបញ្ជាការរងកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំង៧១ នៅទូទាំងខេត្ត។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានដាក់ចេញផែនការការងារយ៉ាងម៉ឺងម៉ាត់បំផុតជូនដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ពិសេសចៀសវាងដាច់ខាតកុំឱ្យមានការជាប់ពាក់ព័ន្ធណាមួយ។

ម្យ៉ាងវិញទៀត ចំពោះបទល្មើសនេសាទ ត្រូវតែយកចិត្តទុកដាក់បន្តចុះបង្ក្រាបនៅគ្រប់ទីបញ្ជាការស្រាលទាំង ៥ទីតាំង ក្នុងភូមិសាស្ត្រក្រុង ស្រុកជាប់ដងទន្លេសាប។  បន្តជំរុញអនុវត្តឲ្យកាន់តែសកម្មថែមទៀត  ចំពោះគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេស បទល្មើសគ្រឿងញៀន ទប់ស្កាត់ចោរកម្ម គ្មានអំពើអនាចារ គ្មានការជួញដូរ មនុស្ស គ្មានអំពើហិង្សា និងគ្មានក្មេងទំនើង។

អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ជំរុញការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍនៅមូលដ្ឋាន ក៏ដូចជាការបង្កើតសមិទ្ធផលថ្មីៗនៅមូលដ្ឋានរបស់ខ្លួន  ត្រូវកែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន រៀបចំសួនច្បារសាធារណៈ   បំពាក់ភ្លើងបំភ្លឺតាមដងផ្លូវ ដាំដើមក្ងោក ដើមផ្កាលម្អគ្រប់ប្រភេទ ដោះស្រាយបញ្ហាសំរាម អនាម័យ បញ្ហាលូរំដោះទឹក ជួសជុលកសាងផ្លូវកៅស៊ូ ផ្លូវបេតុង ជាពិសេសជំរុញការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។

គណៈអភិបាលខេត្ត មន្ទីរ អង្គភាព និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ចុះដោះស្រាយទំនាស់ និងសំណូមពរជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ត្រូវត្រៀមកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប សម្រាប់អន្តរាគមន៍គ្រោះមហន្តរាយជាយថាហេតុ ជាពិសេស ទឹកជំនន់ដែលអាចកើតមានក្នុងរដូវវស្សានេះ និងជំរុញការងារកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋស្របតាមគោលការណ៍កំណត់។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានប្រកាសចាប់ផ្ដើមរៀបចំពិធីបុណ្យអុំទូកឆ្នាំ២០២២  ខាងមុខនេះ នៅក្នុងក្រុងកំពង់ឆ្នាំង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្តបានមកលេងកម្សាន្ត តាមរយៈការរៀបចំកម្មវិធីសប្បាយៗជាច្រើនប្រភេទ រួមទាំងតំបន់ត្រជាក់ ការបាញ់កាំជ្រួចអបអរពិធីបុណ្យអុំទូក ការប្រគុំតន្ត្រី ស្តង់ពិព័រណ៍ជាដើម៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ