អភិបាលខេត្តកំពង់ឆ្នាំងអំពាវនាវអោយប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់នៅលើដងផ្លូវ
October 05, 2018 អ្នកទស្សនា :

ថ្លែងនៅក្នុងយុទ្ធនាការលើកទី១៤ ស្តីពីការពាក់មួកសុវត្ថិភាព ការពារជីវិតខ្លួនឯង និងគោរពច្បាប់ចរាចរណ៍ នៅក្រុងកំពង់ ឆ្នាំង នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់ទោចក្រយានយន្ត និងរថយន្តអោយចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាក្នុងពេលធ្វើដំណើរនៅលើដងផ្លូវ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍អោយនៅកំរិតទាបបំផុត ។

ឯកឧត្តមបានបញ្ជាក់ទៀតថា យុទ្ធនាការដែលធ្វើឡើងនាពេលនេះគឺ ដើម្បីបំផុសអោយមានការចូលរួមពីប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងដើម្បីអោយប្រជាពលរដ្ឋយល់ដឹង អំពីសារៈប្រយោជន៍នៃការពាក់មួកសុវត្ថិភាពក្នុងពេលធ្វើដំណើរ ដើម្បីជួយការពារជីវិតយើង ក្នុងពេលមានគ្រោះថ្នាក់ចរាចរណ៍ និងសារៈសំខាន់មួយទៀតបានចូលរួមគោរពច្បាប់ចរាចរណ៍។ ដោយឡែកអ្នកបើកបរថយន្ត ត្រូវតែពាក់ខ្សែក្រវ៉ាត់ជាប្រចាំក្នុងពេលបើកបរ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង និងគ្រឿងញៀន ការបើកបរហួសល្បឿនកំណត់ ការវ៉ាឬជែងក្នុងស្ថានភាពគ្រោះ ថ្នាក់៕ សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ