រដ្ឋបាលខត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងករណី សំណើសូមនីតិវិធីដើម្បីជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់រដ្ឋបាលខេត្តកោះកុង
September 15, 2022 អ្នកទស្សនា :

នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងករណី សំណើសូមជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់រដ្ឋបាលខេត្តកោះកុង ដោយមានការដឹកនាំកិច្ចប្រជុំពីសំណាក់លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។

ក្នុងស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកកម្ពស់ជីវភាព សុខុមាលភាព និងសុខដុមរមនា ជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តកោះកុង ដែលមានលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានណែនាំ និងអនុញ្ញាតជូនលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដឹកនាំប្រជុំពិភាក្សា ពាក់ព័ន្ធនឹងសំណើសូម និងនីតិវិធីដើម្បីជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលខេត្តកោះកុង នូវដីចំនួនពីរទីតាំង ដើម្បីប្រគល់ជូនមន្ត្រីរាជការ និងអ្នករស់នៅទីនោះជាយូរមកហើយ។

ទីតាំងដីដែលស្នើសូមជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់រដ្ឋបាលខេត្តកោះកុង មានចំនួនពីរទីតាំងគឺ មួយទីតាំងស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងមួយទីតាំងទៀត ស្ថិតនៅខាងក្រោយសាលាខេត្តកោះកុង ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សាដោយមានការចូលរួមពីមន្ទីរ អង្គភាពជំនាញ រួចមក លោក សុខ សុទ្ធី អភិបាលរងខេត្ត បានណែនាំឱ្យ៖
១-តំណាងដែលស្នើសូមជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលខេត្តកោះកុង ត្រូវរៀបចំឯកសារ ស្នាមមេដៃ ឱ្យបានត្រឹមត្រូវ ដោយស្នើសូមការណែនាំពីមន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធ
២-ម្ចាស់ទីតាំងនីមួយៗត្រូវបោះបង្គោលព្រំដីឱ្យរួចរាល់ ត្រឹមត្រូវតាមទីតាំងដីរបស់ខ្លួន ដើម្បីផ្តល់ភាពងាយស្រួលដល់មន្ត្រីជំនាញចុះចុចនិយាមកាដី
៣-រដ្ឋបាលក្រុងខេមរភូមិន្ទ ដោយមានការចូលរួមសហការពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ត្រូវដឹកនាំមន្ត្រីជំនាញភូមិបាលក្រុង ចៅសង្កាត់ ចុះចុចនិយាមកាដី រួចតំឡើងប្លង់ឌឺម៉ាស់ឱ្យបានច្បាស់លាស់ ដោយមានទុកផ្លូវសាធារណៈ និងកាត់ចំណីផ្លូវ ចំណីអូរ ប្រឡាយ (បើមាន) រួចបញ្ជូនមករដ្ឋបាលខេត្ត ដើម្បីបន្តនីតិវិធី៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ